ប្រុងប្រយ័ត្ន! ជំងឺប៉េស្ត​អាហ្វ្រិក​ បានចូលដល់ខេត្តដាក់ណុង ប្រទេសវៀតណាមហើយ ដូច្នេះខេត្តមណ្ឌលគិរី​ និង​ក្រចេះ មានព្រំប្រទល់ជាប់ខេត្តនេះគួរប្រុងប្រយ័ត្ន

0
949

វៀតណាម៖ កាលពីថ្ងៃទី​១៧ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញនេះនេះ មន្ទីរ​កសិកម្ម​ខេត្ត​ដាក់​ណុង ប្រទេសវៀតណាម បានធ្វើការបញ្ជាក់ថា ជំងឺប៉េស្ត​អាហ្វ្រិក​លើ​ជ្រូក ​មាន​វត្ត​មាននៅ​ខេត្ត​នេះហើយ ដែលពេលខាងអាជ្ញាធរវៀតណាមកំពុងធ្វើការទប់ស្ដាត់។​

ខេត្តដាក់ណុង គឹជាខេត្តរបសវៀតណាមដែលមានព្រំប្រទល់មណ្ឌលគិរី និងក្បែរខេត្តក្រចេះរបស់ប្រទេសកម្ពុជាយើង ហេតុដូច្នេះ​នេះជាព័ត៌មាន​មួយសម្រាប់សមត្ថកិច្ច​ពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋ​កម្ពុជា​ដែលរស់នៅ​ខេត្ត​ជាប់​ព្រំប្រទល់​នឹង​ខេត្ត​ដាក់​ណុង  ត្រូវ​ពង្រឹង​ការងារ​ទប់ស្កាត់ និងប្រុង​ប្រយ័ត្ន​ចំពោះសាច់ជ្រូកទាំងនោះ មិនត្រឹមតែជ្រូកស្រុកនោះទេ សូម្បី​ជ្រូកព្រៃ​ក៏​ជា​កត្តា​ងាយ​ចម្លងជំងឺ​នេះ​ផងដែរ ៕

Loading...