ភ្នំពេញ៖ ឪពុកម្ដាយគ្រប់រូបស៊ូលំបាកធ្វើឱ្យការងារ រកប្រាក់ដើម្បីបញ្ចូលកូនឱ្យទៅរៀន។ ដល់ម៉ោងចេញពីរៀនរង់ចាំមើលផ្លូវកូនចេញពីសាលា មិនដែលនឹកស្មានដល់ថា កូនប្រុសបែរជាជាប់នៅប៉ុស្ដិប៉ូលិសទៅវិញ តេីក្នុងចិត្តរបស់ឪពុកម្តាយ ពួកគាត់ពិបាកចិត្តយ៉ាងណា? ម៉ែឳខំលំបាកទិញម៉ូតូជិះនឹងគេ មានលុយចាយដូចគេ ដេីម្បីឲ្យកូនមានចំណេះដឹង និងមានអនាគតដ៏ល្អប្រសើរទៅថ្ងៃមុខ តែបែរជាជិះម៉ូតូធ្វើចោរឆក់បែបនេះ?
ជាក់ស្ដែងមានករណីឆក់មួយបានឡេីងកាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ ទីតាំងនៅតាមបណ្តោយមហាវិថីនរោត្តម នៅទល់មុខធនាគារជាតិនៃកម្ពុជា បង្កដោយក្មេងសិស្សសាលាពីរនាក់ ជិះម៉ូតូម៉ាក Nex ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 1W-0685 ក៏ត្រូវបានប្រជាពលរដ្ឋតាមទាន់ និងកងកម្លាំងរបស់ធនាគារជាតិ អន្តរាគមន៍ទាន់ពេល។
ជនសង្ស័យទី១ មានឈ្មោះ ជួន ជូឧត្តម ជាសិស្សសាលាវិទ្យាល័យ ជាសុីមចំរេីនរដ្ឋ និងម្នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ នេះបើតាមការបញ្ជាក់តាមរយៈគណនីហ្វេសបុកឈ្មោះ Seng Sobotra ដែលបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសបុក៕ ប្រភព៖ ហ្វេសប៊ុក