ក្រសួងធនធានទឹក និងឧតុនិយម បានចេញនូវសេចក្ដីជូនដំណឹងថ្មីមួយទៀត ស្តីពីស្ថានភាពអាកាសធាតុនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងនោះដែរ កម្ពុជានូវតែទទួលរងបាតុភូត (El Nino) គ្រាន់តែឥទ្ធិពលថយចុះជាបន្តបន្ទាប់។ រដូវវស្សានឹងចាប់ផ្ដើមនៅសប្ដាហ៍ទី ៣ នៃខែឧសភា នេះ ហើយចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ ស្ថានភាពអាកាសធាតុ មានដូចខាងក្រោមនេះ៖
១. នៅថ្ងៃទី១៩-២០ ខែឧសភា កម្ពុជានឹងទទួលរងនូវឥទ្ធិពលនៃជ្រលងសម្ពាធទាបខ្សោយ និងខ្យល់មូសុងនិរតី ដែលនឹងធ្វេីឲ្យរាជធានី-ខេត្តមួយចំនួន មានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅមធ្យម ពុំរាយប៉ាយបានល្អ។
២. ចាប់ពីថ្ងៃទី ២១-២៥ ខែឧសភា ជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតីចាប់បង្កេីនឥទ្ធិពលឡេីងវិញ ដែលជាហេតុធ្វេីឲ្យកម្រិតទឹកភ្លៀង មានភាពកេីនឡេីងជាលំដាប់ ក្នុងកម្រិតពីមធ្យមទៅបង្គួរ ទន្ទឹងនឹងរាយប៉ាយក៏កាន់តែល្អប្រសេីរ។
៣. សីតុណ្ហភាពអតិបរមា ស្ថិតក្នុងចន្លោះពី ៣៣-៣៦អង្សាសេ។
៤. បាតុភូត (Thunderstorm) ផ្គររន្ទះ និងខ្យល់កន្ត្រាក់ នៅតែបន្តកេីតមានច្រេីន។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជន ជ្រាបជាព័ត៌មាន និងបន្តការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់៕ ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម