Loading...
បើយោងតាមហ្វេសប៊ុកផ្លូវការ Fishing Cambodia បានឱ្យដឹងថា ខែត្រីពង និងកូនចាប់ផ្តើមហើយ ដូច្នេះសូមចូលរួមជួយទាំងអស់គ្នាដើម្បីបង្កើនពូជត្រី។ ខាងក្រោមនេះជាសារដែលហ្វេសប៊ុកខាងលើបានបង្ហោះ៖
‹‹សូមជម្រាបបងប្អូនអ្នកបបក់ទាំងអស់មេត្តាជ្រាបថា ខែនេះត្រីឆ្តោរ ត្រីរ៉ស់ចាប់ផ្តើមពង និងកូនហើយ អាស្រ័យហេតុនេះ បើអាច សូមបងប្អូនមេត្តាផ្អាកការបបក់សិន។ ប្រសិនបើបងប្អូនឃើញត្រីមានពណ៌បែបនេះ ទោះបីជាមិនមានឃើញកូនក៏ដោយ ក៏គួរតែលែងទៅវិញទៅ បើបងប្អូនចង់មានត្រីបបក់នៅឆ្នាំក្រោយៗទៀត។
យើងមិនអាចជួយទប់ស្កាត់បទល្មើសនេសាទបាន តែបងប្អូនអាចចូលរួមដោយមិនបបក់យកត្រីពង-កូន និងមិនបបក់រដូវត្រីពងកូន។ សូមអរគុណ ចំពោះការចូលរួម និងជួយ share អោយបានជ្រាបគ្រប់ៗគ្នា។ ដោយក្តីគោរព››៕ ប្រភព៖ ហ្វេសប៊ុក