Loading...
កាលពី២ម៉ោងមុននេះបន្តិច បើយោងតាមគណនីហ្វេសប៊ុករបស់នាយ ព្រែក បានលើកឡើងថា៖ ‹‹ពិតជាគួរអោយសោកស្ដាយណាស់ចំពោះលោកអ៊ុំ ព្រហ្ម ម៉ាញ ដែលកាលពីយប់មិញវេលាម៉ោងប្រហែល៨យប់ មានចោរបានគាស់ផ្ទះរបស់លោកអ៊ុំដែលស្ថិតនៅទួលគោកយកប្រាក់អស់ចំនួន៥មុឺនដុល្លារ
និងសំភារ:មានតម្លៃមួយចំនួនទៀត។ លោកអ៊ុំវ័យជិត៧០ឆ្នាំហើយមិនដឹងថាអ៊ុំនឿយហត់យ៉ាងណាខ្លះ ទៅសម្ដែងនៅខេត្ដណាខ្លះទំរំាសំន្សំបានប្រាក់នេះ។ ពេលនេះសមត្តកិច្ចកំពុងកំណត់មុខសញ្ញាដើម្បីស្រាវជ្រាវ សង្ឃឹមថានឹងអាចចាប់ជនល្មើសបាន និងយកប្រាក់ទាំងនោះមកវិញបានចុះ››។
ក្រោយពីបានដឹងដំណឹងខាងលើនេះ ត្រូវបានមហាជនចូលរួមសោកស្តាយ និងសូមណូមពរ សុំឲ្យសមត្ថកិច្ចមេត្តាកំណត់មុខសញ្ញាជនល្មើស ដើម្បីស្រាវជ្រាវ ចាប់ខ្លួនបានយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕ ប្រភព៖ ហ្វេសប៊ុក