ចិន៖ ប្រជាជនចិនបាននាំគ្នាសម្រុកទិញច្រាសដុសបង្គន់ ដែលមានរូបលោកដូណាល់ត្រាំដោយក្នុងន័យគាំទ្ររដ្ឋាភិបាលរបស់ខ្លួនក្នុងការធ្វើសង្រ្គាមពាណិជ្ជកម្មជាមួយអាមេរិច។នៅលើវែបសាយលក់ទំនិញអនឡាញនៅប្រទេសចិនពាក្យថា Toilet brushes កំពុងពេញនិយម និងមានមនុស្សវាយរកច្រើនខ្លាំងបំផុត។
មាន Blogger ម្នាក់និយាយបែបកំប្លែងថា៖ ‹‹ត្រាំពិតជាមានប្រយោជន៍›› និងបានសរសើរពីផលិតផលច្រាសដុសបង្គន់ដែលមានរូបលោកត្រាំផងដែរ។ប្រជាជនចិនបានគាំទ្រដល់រដ្ឋាភិបាលរបស់ប្រទេសចិនក្នុងការធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយក្រុងវ៉ាស៊ីនតោន ដោយនាំគ្នាទិញសម្ភារៈបន្ទប់ទឹកដែលរូបលោកប្រធានាធិបតីអាមេរិច លោកដូណាល់ត្រាំ។បើតាមសេចក្ដីរាយការណ៍មានអតិថិជនជាច្រើនបានសម្រុកទិញច្រាសដុសបង្គន់តម្លៃជាង២ដុល្លារ
ដែលមានរូបលោកត្រាំ ហើយហាងខ្លះបានថែមក្រដាសអនាម័យមានរូបលោកត្រាំដល់អតិថិជនដែលទិញច្រាសដុសបង្គន់ថែមទៀតផង។ទោះយ៉ាងណាផលិតផលបែបនេះមិនមែនកើតមានដំបូងនៅប្រទេសចិននោះឡើយ តែកើតមាននៅប្រទេសនូវែលសេឡង់ តាំងពីខែវិច្ឆិកា ឆ្នាំមុនមកម៉្លេះ៕ ប្រភព៖ហ្វេសប៊ុក