រឿងរ៉ាវ កោះអាថ៌កំបាំង ដែលធ្វើឱ្យស្រៀវឆ្អឹងខ្នង

0
1920
Loading...

នៅក្នុងវ័យកុមារភាពរបស់យើងភាគច្រើន នៃពួកយើងតែងតែសុបិនស្វែងរកកោះអាថ៌កំបាំងមួយដែលមានទ្រព្យសម្បត្តិជាច្រើន និងមានផ្លែឈើហូបផ្លែដ៏សម្បូរបែប។

ទោះជាយ៉ាងណាក៏ដោយវាមិនមែនជារឿងសាមញ្ញដូច អ្វីដែលយើងគិតនោះទេ នៅពេលដែលកោះនោះមាន ផ្កាថ្មពាសពេញ មន្ទីរពេទ្យដែលត្រូវគេបោះបង់ចោល ឬសត្វព្រៃដែលកាចសាហាវ។ ជាឧទាហរណ៍កោះមួយក្នុងចំណោមនោះ មាន5ពស់ក្បាលក្នុងមួយម៉ែត្រការ៉េ (ហើយកោះនេះគឺជាកោះដែលល្អប្រសើរជាងគេ)។

បន្ទុះភ្មំភ្លើងបានបង្កើតជាកោះចម្លែកទាំង ១៣ ហើយកោះចម្លែកទាំងនោះហ៊ុំព័ទ្ធដោយអាថ៌កំបាំង។ នៅចុងបញ្ចប់នៃអត្ថបទមានប្រាក់រង្វាន់រង់ចាំអ្នកក្លាហានមានចំណាប់អារម្មណ៍ស្នើរសុំសិទ្ធរស់នៅទីនោះ។

13. កោះប៉ាមីរ៉ា អាតូល

Palmyra, Aerial of Palmyra Atoll

អាតូល មានទីតាំងស្ថិតនៅស្ទើរតែភាគខាងត្បូង នៃកោះហាវ៉ៃ ហើយជាកម្មសិទ្ធរបស់សហរដ្ឋអាមេរិក។ ពួកគេនិយាយថា “កន្លែងនេះត្រូវបានដិតដាមទៅដោយពួកអារក្ស”។ អស់រយៈពេលជាច្រើនសតវត្សមកហើយកោះនេះបានក្លាយជាល្បីល្បាញ ដោយសារតែការលិចនាវាជាច្រើននៅពេលដែលឆ្លងកាត់ និងចូលមកជិតកោះនេះ។ មួយក្នុងចំណោមគ្រោះថ្នាក់ទាំងអស់កើតឡើង ដោយសារតែពួកគេរំលឹកពីកំណប់ទ្រព្យអាថ៌កំបាំងមហាសាលដែលត្រូវបានគ្រប់គ្រងដោយវិញ្ញាណបីសាច។

ក្រៅពីកប៉ាល់ត្រូវបានលិចនៅកន្លែងនេះ ទីនេះក៏មានភាពល្បីល្បាញ ដោយសារការបាត់នាវាដោយពុំដឹងមូលហេតុ។ នៅឆ្នាំ 1855 មានទូកនេសាទបានផ្ដល់ព័ត៌មានដល់អ្នកភូមិថា មាននាវាមួយបុកជាមួយនឹងថ្មប៉ប្រះទឹក ហើយបានលិច អ្នកភូមិបានផ្ដល់ព័ត៌មានដល់អ្នកជួយសង្គ្រោះដើម្បីទៅជួយសង្គ្រោះ ប៉ុន្តែកប៉ាល់ និងទូកអ្នកនេសាទត្រូវបានបាត់ នៅពេលដែលអ្នកជួយសង្គ្រោះបានទៅដល់។
ក្នុងអំឡុងសង្គ្រាមលោកលើកទី 2 កោះនេះត្រូវបានទាហានរៀបចំសង់ជាក្បាលស្ពាន ទាហានដែលធ្វើការនៅទីនោះត្រូវបានគេនិយាយថា ពួកគេវាយប្រហារគ្នាដោយភាន់ច្រឡំ និងដោយពុំដឹងមូលហេតុ ហើយពួកទាហានទាំងនោះមួយចំនួនទៀតបានធ្វើអត្តឃាត។

12. កោះពស់

Snakes island

នៅលើកោះដ៏ស្រស់ស្អាតនេះនៅជិតប្រទេសប្រេស៊ីល កោះនេះមានពស់រាប់លានក្បាលរស់នៅ ហើយក៏គ្មានសត្វអ្វីអាចរស់នៅក្រៅពីពស់ និងសត្វបក្សីដ៏កម្រមួយចំនួនរស់នៅក្នុងតំបន់នេះ។ ប្រភេទសត្វពស់ដែលកាន់កាប់កោះនេះ ត្រូវបានគេដឹងថា ជាពស់ពិសសាហាវបំផុតក្នុងពិភពលោក ហើយគេបន្តទៀតថា ប្រសិនបើត្រូវពស់ទាំងនេះចឹកអ្នកនឹងត្រូវរលួយស្បែករហូតដល់ស្លាប់។ កោះនេះកម្រមានមនុស្ស ឬសត្វឆ្លងកាត់ណាស់ សូម្បីតែអ្នកទេសចរក៏មិនមានផងដែរ។ កោះនេះមានតែលោក ណាតហ្សេអូ ប៉ុណ្ណោះដែលតែងតែធ្វើដំណើរទៅទីនេះដើម្បីធ្វើការសិក្សាស្រាវជ្រាវ និងថតយកសកម្មភាពនៃសត្វនៅតំបន់នេះ។

ទោះបីជាយ៉ាងណាក៏ដោយមានមនុស្សជាច្រើនដែលបានក្លាយជាជនរងគ្រោះ នៅពេលដែលឡើងទៅលើកោះនេះនាពេលថ្មីៗនេះ ដោយសារអ្នកនេសាទមួយចំនួនមិនដឹងអំពីគ្រោះថ្នាក់នៃតំបន់នេះ។ ពាក្យចចាមអារ៉ាមបាននិយាយថា មានគ្រួសារមួយត្រូវបានគេកុហកឲ្យទៅរស់នៅលើកោះពស់នេះ ពួកគេបាននៅរហូតដល់ពេលយប់។ នៅយប់នោះមានពស់ជាច្រើនបានចូលទៅក្នុងខ្ទមតូចរបស់ពួកគេ ពាក្យចចាមអារ៉ាមបន្ថែមទៀតថា ពួកគេបានសម្រេចចិត្តរត់ចេញពីក្នុងខ្ទមនោះ។ ២ ឬ៣ថ្ងៃបន្ទាប់របាយការណ៍ប៉ូលីសបានបញ្ជាក់ថា ពួកគេបានស្លាប់ទាំងឪពុកម្ដាយ និងកូន ហើយសាកសពរបស់ពួកគេត្រូវបានដាច់ជាបំណែកៗស្អុយរលួយ។

11. កោះ “គ្មានថ្ងៃត្រឡប់”

The Land Of No Return

ឈ្មោះរបស់កោះនេះនៅក្នុងភាសា កាហ្សាក់ស្ថានគឺ Barsa-Kelmes ដែលមានន័យថា “គ្មានថ្ងៃត្រឡប់” ។ ឈ្មោះរបស់វាមានប្រភពមកពីរឿងព្រេងបុរាណដែលប្រាប់ពី ការរត់គេចខ្លួនរបស់មនុស្សម្នាក់មកស្នាក់នៅប្រហែលមួយឆ្នាំនៅលើកោះនេះ ប៉ុន្តែនៅពេលដែលគេបានត្រឡប់មកផ្ទះវិញគេមានអាយុច្រើនសតវត្សណាស់។ លើសពីនេះទៅទៀតក្រុមមនុស្សជាច្រើនបានបាត់ខ្លួននៅលើកោះនេះដែល កាហ្សាក់ស្ថានបានដាក់បន្ទុកបញ្ហាទាំងនេះទៅលើសត្វចម្លែកដ៏ធំមួយមានអាយុកាលរាប់ពាន់ឆ្នាំនៅលើកោះនេះដែលសត្វនេះមានជីវិតរស់នៅតាំងពីសម័យបុរាណ។

ជាផ្លូវការកោះនេះត្រូវបានបើកនៅពាក់កណ្តាលសតវត្សទី 19 ។ នៅសតវត្សទី 20 ទឹកដីនៃកោះត្រូវបានកាន់កាប់ដោយគ្រួសារម៉ាញ់។ ទោះជាយ៉ាងណាទឹកដីនេះត្រូវបានប្រកាសបិទមិនឲ្យចូលសម្រាប់មនុស្សគ្រប់គ្នាចង់ចូល ដោយរដ្ឋាភិបាលបានដាក់តំបន់នេះជាតំបន់អភិរក្ស ព្រោះតែការបាត់ខ្លួន និងស្លាប់ដោយពុំដឹងមូលហេតុនៃមនុស្សដែលបានចូលទៅតំបន់នេះ។ បន្ទាប់ពីធ្វើការស្រង់សពនៃក្រុមអ្នកទេចរចេញពីសមុទ្រអារ៉ាល់រួច តំបន់នេះបានក្លាយជាព្រំដែនធម្មជាតិ និងគ្មាននរណាហ៊ានចូលទៅតំបន់នេះទៀតឡើយ។

10. កោះ មីយ៉ាគី-ជីម៉ា

Miyake Jima

ប្រសិនបើអ្នកចង់រស់នៅតំបន់នេះអ្នកត្រូវពាក់ម៉ាសការពារឧស្ម័នភ្លាមៗក្នុងកណីមានបន្ទុះភ្នំភ្លើងភ្លាមៗ ដោយសារនៅមីយ៉ាគី ជីម៉ា មានភ្នំភ្លើងដែលផ្ទុះជាប្រចាំ។ ទោះជាយ៉ាងណាក៏ដោយគ្រោះមហន្តរាយដ៏ធំបំផុតមិនមែនជាការបន្ទុះភ្នំភ្លើងនោះទេ អ្វីដែលប្រជាជននៅតំបន់នេះខ្លាចបំផុតនោះគឺ ឧស្ម័នកាបូនិច និងអ៊ីដ្រូសែនដែលភាយចេញពីស្នូលផែនដី។

នៅឆ្នាំ 1962 បន្ទាប់ពីការផ្ទុះយ៉ាងខ្លាំងប្រជាជនទាំងអស់ត្រូវបានជម្លៀសចេញ ប៉ុន្តែនៅឆ្នាំ 2000 ពួកគេបានវិលត្រឡប់ទៅមាតុភូមិវិញ។ សព្វថ្ងៃមានមនុស្សប្រហែល 2415 នាក់រស់នៅលើកោះនេះ។

9. កោះ Poveglia

Poveglia Island the Mystery of Haunted Island in Italy

រឿងរ៉ាវ នៃកោះនេះគឺ ស្ថិតនៅទីក្រុង វ៉ិសនីស វាបានធ្វើឱ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងខ្លាចរអា។ ក្នុងអំឡុងការរាតត្បាត នៃប៉េស្តខ្មៅ កោះនេះគឺជាកន្លែងចុងក្រោយដែលផ្ទុកសាកសពអ្នកជម្ងឺប្រហែល 160.000នាក់ ហើយផ្ទៃដី ៥០%នៃកោះនេះគឺជាផេះនៃសាកសពអ្នកជម្ងឺ។
នៅក្នុងទសវត្សឆ្នាំ 1920 រដ្ឋាភិបាលអ៊ីតាលី បានបើកមន្ទីរពេទ្យមួយសម្រាប់ជំងឺផ្លូវចិត្តនៅលើកោះនេះ។ អ្នកជំងឺបានត្អូញត្អែរថា ពួកគេឈឺក្បាលដោយសារគេងពុំលក់ ហើយពួកគេថា កោះនេះពោរពេញដោយព្រលឹងដែលបានស្លាប់ និងស្រែកខ្លាំងៗ សុំការជួយសង្គ្រោះដ៏គួរឲ្យសង្វេកក្នុងសភាពឈឺចាប់ខ្លាំង។ លើសពីនេះទៀតប្រធានពេទ្យនៅទីនេះត្រូវបានគេនិយាយថា បានធ្វើពិសោធន៍ក្នុងការវះកាត់ដ៏គួរឱ្យភ័យខ្លាចជាមួយអ្នកជំងឺ។ បន្ទាប់ពីអគារនេះត្រូវបានបិទលោកប្រធានមន្ទីពេទ្យបានលោតពីលើអាគារដើម្បីធ្វើអត្តឃាត មូលហេតុនៅពីក្រោយរឿង នៃការស្លាប់របស់ប្រធានមន្ទីពេទ្យនៅតែជាអាថ៌កំបាំង។

សព្វថ្ងៃកោះនេះគឺទទេ ប៉ុន្តែមានរូបថតជាច្រើននៃបន្ទប់មន្ទីរពេទ្យ និងខ្សែអាត់វីដេអូនៃសាកសពត្រូវបានគេបញ្ជូលទៅលើអ៊ីនធើណេត។

8. កោះតុក្កតាបីសាច

Island of dolls

វាជាកោះដ៏ល្បីល្បាញក្នុងចំណោមកន្លែងសម្រាប់អ្នកដែលមានវិញ្ញាណពិសេសអាចប្រាស្រ័យទាក់ទងវិញ្ញាណ ឬខ្មោចបាន។ Julián Santana Barrera គាត់ជាមនុស្សតែម្នាក់គត់ដែលរស់នៅលើកោះនេះ។ រឿងព្រេងនិទាននិយាយថា នៅពេលដែលក្មេងស្រីម្នាក់លង់ទឹកស្លាប់នៅក្បែរឆ្នេរសមុទ្រ ហើយតាំងពីពេលនោះមកគាត់តែងតែបានឃើញកូនក្រមុំអណ្តែតទឹកនៅក្បែរៗនោះជាបន្តបន្ទាប់។ Juliánbeganតែងតែស្លៀកពាក់ឲ្យតុក្កតាទាំងនោះ ហើយព្យួរវានៅលើដើមឈើជាសញ្ញា នៃការគោរព ការពារខ្លួនពីអំពើអាក្រក់ និងព្យាយាមធ្វើឱ្យវិញ្ញាណរបស់ក្មេងស្រីនោះបានស្ងប់។
គាត់ត្រូវបានគេនិយាយថា គាត់បានប្រមូលតុក្កតាដ៏គួរឱ្យភ័យខ្លាចទាំងនេះអស់រយៈពេល 50ឆ្នាំ រហូតដល់ចុងក្រោយគាត់បានលង់ទឹកស្លាប់។ សាកសពរបស់គាត់ត្រូវបានគេរកឃើញនៅកន្លែងមួយដែលជាកន្លែង នៃការរកឃើញសពរបស់ក្មេងស្រីដែលបានលង់ទឹកជាច្រើនទសវត្សរ៍មុន។

នៅអត្ថបទក្រោយនឹងមានសរសេរបន្តនៃកោះដ៏គ្រោះថ្នាក់ពីទី១ ដល់ទី៧។