ភ្នំពេញ: ហេតុការណ៍មួយបានកើតឡើង នៅរំលងអធ្រាតឈានចូលថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០១៩នេះ ចន្លោះម៉ោង២ទៅ៣ នៅចំណុចផ្ទះល្វែងលេខ៣៤H ផ្លូវបេតុង ក្រុមទី១ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ក្រុងភ្នំពេញ ជាប់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។រថយន្តដែលត្រូវបានចោរលួចយកទៅបាត់ស្រមោលនោះម៉ាក កាម៉េរីបាឡែន ស៊េរីឆ្នាំ ២០០២ ពណ៍ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AC-9356 ដែលមានម្ចាស់ឈ្មោះ នៅ សារ៉ាត់ ភេទប្រុស មានមុខរបរជាបុគ្គលិក អង្គការ GIZ។
បើតាមសម្ដីម្ចាស់រថយន្តរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅមុនកើតហេតុ រថយន្តរបស់គាត់ បានចតទុកមុខផ្ទះរាល់យប់ដូចសព្វដង មិនខុសពីរថយន្ត ផ្សេងៗទៀតច្រើនគ្រឿង ចតទុកតែមុខផ្ទះល្វែងខាងលើជាប់ៗគ្នា លុះវេលាម៉ោងកើតហេតុ ខាងលើស្រាប់តែម្ដាយរបស់គាត់ស្រែកដាស់អ្នកផ្ទះឲ្យងើបឡេីង ទើបដឹងថារថយន្តរបស់គាត់ត្រូវចោរលួចយកទៅបាត់ហេីយ។ក្រោយមកគេឃើញមានកម្លាំងល្បាតប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ និងកម្លាំងស៊ីវិលរបស់មូលដ្ឋានកងរាជអាវុធហត្ថ រួចធ្វើការសាកសួរ និងធ្វើកំណត់ហេតុ៕ប្រភព៖ហ្វេសប៊ុក