Loading...
ថៃ៖ បុរសបរទេស បានជួយមិត្តភក្តិជនជាតិថៃរបស់ខ្លួន ដើម្បីចាប់ស្ដេចពស់វែកមួយក្បាលដោយដៃទទេរបស់ពួកគេ ដែលវាបានលាក់ខ្លួនក្នុងម៉ាស៊ីនទូទឹកកក។សេ្តចពស់វែកនេះមានប្រវែងរហូតដល់ទៅ៣ម៉ែត្រឯណោះ ត្រូវបានគេរកឃើញនៅកន្លែងម៉ាស៊ីនទូទឹកកកនៅក្នុងផ្ទះប្រជាជនម្នាក់នៅក្នុងស្រុកមឿងក្រាប៊ី។ បុរសបរទេស និងមិត្តភក្តិរបស់ថៃលោកដែលរស់នៅក្បែរផ្ទះនោះ បានមកជួយ ដែលពួកគាត់បានជួយចាប់ស្តេចពស់វែកត្រឹមតែដៃទទេរបស់ពួកគេ ក្រោយយករបស់បញ្ឆោតវាឱ្យចេញមក។
ពួកគេចំណាយពេលត្រឹមតែ ៥នាទីប៉ុណ្ណោះ ដើម្បីចាប់សត្វពស់មួយក្បាលនេះ ហើយពស់វែកនេះត្រូវបាននាំយកទៅលែងឱ្យមានសេរីភាពទៅព្រៃវិញ ដោយក្រុមសង្គ្រោះ៕ ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖