កាលពីពេលថ្មីៗនេះ តាមរយៈលោកឧកញ៉ា ម៉ុង ឬទ្ធី បានឱ្យដឹងថាលោកបានចំណាយប្រាក់យ៉ាងច្រើន ដើម្បីពង្រីកស្តារទំនប់ទឹកតាកឹង និងគ្រោងដាំដើមឈើបេងនិងឈើធ្នុងរាប់ពាន់ដើមបន្ថែមលើព្រៃណារិចរិលមិនបានការ។
នៅក្នុងនោះ លោក ម៉ុង ឬទ្ធី បានបញ្ជាក់លើបណ្តាញសង្គមថា៖ ‹‹វេលាម៉ោងមួយរសៀលថ្ងៃសុក្រទី១៧ ខែឧសភា ឆ្នាំ២០១៩ ដោយសារតែរូបខ្ញុំសឡាញ់ធម្មជាតិ ដូច្នេះហើយបានជារូបខ្ញុំផ្ទាល់ត្រូវតែដឹកនាំបុគ្គលិកកម្មករក្រោមឱវាទទាំងអស់អោយដេីរតាមលំអាននេះ បេីយេីងតាំងខ្លួនថាជាអ្នកចង់ប្រកបមុខរបរកសិកម្ម កសិឧស្សាហកម្ម និងស្រឡាញ់បរិស្ថានធម្មជាតិយេីងមិនត្រូវខ្លាចទេនូវតំណក់ទឹកភ្លៀង និងកម្តៅថ្ងៃ ។
ខ្ញុំបានចំណាយប្រាក់អស់យ៉ាងច្រើនសន្ធឹកសន្ធាប់ដេីម្បីពង្រីកជីកស្តារទំនប់ទឹកតាកឹងនេះ គឺមិនមែនចង់បានតែទឹកយកទៅប្រេីប្រាស់តែប៉ុណ្ណោះទេ គឺចង់ប្រែក្លាយតំបន់ជួរភ្នំតាកឹងនេះអោយប្រកបដោយផាសុកភាព ជារមណីយដ្ឋានទេសចរណ៍ធម្មជាតិទុកសម្រាប់អោយកូនចៅជំនាន់ក្រោយៗ អោយពួកវាចេះស្រឡាញ់
និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងន័យជួយថែរក្សាការពារសត្វព្រៃ និងព្រៃផងដែរ ខ្ញុំសម្អាតព្រៃណាដែលរិចរិលមិនបានការចេញ ហេីយដាំដេីមឈេីបេង និងឈេីធ្នុងចំនួន ២.០០០ដេីមជំនួសវិញ ដែលបានដឹកជញ្ជូនយកមកត្រៀមទុករួចជាស្រេច។››៕ប្រភព៖ហ្វេសប៊ុក