Loading...
មុននេះបន្តិច មានរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៀតបានកើតឡើងពាក់ព័ន្ធនឹងរូបភាពជាច្រើនសន្លឹករបស់លោកអាចារ្យធំ អ្នកអភិរក្សវប្បធម៌ ត្រូវបានបានសមត្ថកិច្ចចាប់ខ្លួន និងចាប់ដាក់រថយន្ត។ ក្រោយពីរូបភាពទាំងអស់នេះបែបធ្លាយ បានធ្វើឱ្យមហាជនហាក់ស្រឡាំងកាំងថា តើមានរឿងអ្វីបានជាដល់ថ្នាក់ចាប់ខ្លួន នៅកន្លែងកាហ្វេមួយនៅខេត្តសៀមរាប?
បើតាមហ្វេសប៊ុកផ្លូវការរបស់ អធិការដ្ឋាននគរបាលក្រុងសៀមរាប បានឱ្យដឹងថា ‹‹សូមជម្រាបថាចំពោះករណីនេះ គ្រាន់តែជា សកម្មភាព សម្តែង និងផលិតខ្សែរវីដេអូ អប់រំ ពាក់ព័ន្ធ នឹងការប្រយុទ្ធប្រឆាំងការប្រើប្រាស់ និងជួញដូរ គ្រឿងញៀន តែប៉ុណ្ណោះ ។ អាស្រ័យហេតុនេះ សូមសាធារណះជន មេត្តាកុំមានការយល់ច្រឡំ ។››៕