លោក William Guang៖ បោះបង្គោលដល់ក្នុងសមុទ្រទៀត តើឈរលេីប្លង់កម្មសិទ្ធ ប្លង់រឹង ឬប្លង់រាវ

0
1417
Loading...

តាមរយៈគណនីហ្វេសបុកផ្លូវការរបស់ប្រធានគណបក្សខ្មែរក្រោក លោក William Guang បានលើកឡើងពាក់ព័ន្ធនឹងការបង្គោលនៅក្នុងសមុទ្រនៅខេត្តកំពត ដែលត្រូវបានគេផ្សព្វផ្សាយលក់ដោយក្រុមហ៊ុនលក់អចលនទ្រព្យមួយ។ នៅក្នុងនោះដែរលោក William Guang បានសរសេររៀបរាប់ថា៖ ‹‹បោះបង្គោលដល់ក្នុងសមុទ្រទៀត ?

សូមបញ្ជាក់ថា សមុទ្រ បឹងបួរ ព្រៃភ្នំ ទន្លេ ជាកម្មសិទ្ធរបស់រដ្ឋ! តេីការបោះបង្គោលដល់ក្នុងសមុទ្រនេះ ឈរលេីប្លង់កម្មសិទ្ធប្លង់រឹងឬប្លង់រាវ ? បេីប្លង់រឹង ជាប្លង់រឹងត្រឹមលេីដី ឬលាតសន្ធឹងដល់ក្នុងសមុទ្រ ?

នេះជារូបភាពនៅសមុទ្រខេត្តកំពត ផ្សព្វផ្សាយលក់ដោយក្រុមហ៊ុនលក់អចលនទ្រព្យមួយ ដែលអះអាងថាមានប្លង់រឹង ដូចនេះខ្ញុំឆ្ងល់ថាតេីប្លង់រឹងត្រឹមឆ្នេរចំងាយ៥០មែត្រ ឬប្លង់រឹងចូលដល់សមុទ្រ ទេីបគេអាចបោះបង្គោលចូលសមុទ្របានដូចនេះ សូមអាជ្ញាធរពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋានមេត្តាបំភ្លឺ ដោយអនុគ្រោះ បេីមិនទទួលបានការបំភ្លឺជាក់លាក់ ខ្ញុំនិងដឹកនាំក្រុមការងារចុះស្រាវជ្រាវ តាមដានហេីយ ។

បញ្ជាក់ ៖ អ្នកវិនិយោគអាចវិនិយោគបានលុះត្រាទទួលបានសិទ្ធអនុប្បយោគ ឬសម្បទានពីរដ្ឋ តែឋិតក្នុងល័ក្ខខ័ណ្ឌមួយចំនួន ។››៕ ប្រភព៖ហ្វេសប៊ុក