Loading...
ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោងជាង០៨យប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ សមត្ថកិច្ច ខេត្តព្រះសីហនុ បានចាប់ខ្លួនជនជាតិចិនម្នាក់ ក្រោយពីហឹង្សា ទាញកំាបិតចាក់ទៅលើជនជាតិចិនដូចគ្នា ឱ្យរងរបួស២នាក់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ដែលហេតុការណ៏នេះបានកើតឡើងនៅកាសុីណូមួយកន្លែងទល់មុខផ្លូវចូលវត្តក្រោម សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ភ្លាមៗនោះ សម្ថកិច្ចចាប់បានជនសង្ស័យ ម្នាក់
និងជនរងគ្រោះ ២នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត(ពេទ្យចំការចេក) ដោយរបួសធ្ងន់ធ្ងរពេក ក៏បញ្ជូនបន្តទៅមន្ទីរពេទ្យរាជធានីភ្នំពេញ។ ចំណែកជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ និងសាកសួរ ដើម្បីចាក់ការទៅតាមនិតិវិធីច្បាប់៕ប្រភព៖ហ្វេសប៊ុក