ស្រស់ស្អាតខ្លាំងក្នុងវ័យ ២៣ឆ្នាំ កញ្ញា ឈិន សៀវម៉ី កាន់តែឡើងកូដក្រឺតៗ (រូបភាពច្រើន)

0
2175
Loading...

បើទោះបីជា ចូលសិល្បៈទើបតែបានប៉ុន្មានឆ្នាំ តែកញ្ញា ឈិន សៀវម៉ី មានទីផ្សារសិល្បៈខ្លាំង ដោយបានក្ដោបក្ដាប់បានទាំងក្នុងការងារថតស្ពត និងខ្សែភាពយន្ត។ជាមួយគ្នានេះផងដែរ មិនថា មុខមាត់ រូបរាង ពិតជាធ្វើឲ្យហ្វេនសរសើរ និងពេញចិត្តជាខ្លាំងលើសម្ផស្សរបស់នាង ដែលនាងបានផ្លាស់ប្តូរ មកជានារីយ៉ាងស្រស់ស្អាត

ព្រោះបើប្រៀបធៀបកាលពីមុន នាងមិនសូវលេងខ្លួន និងទាក់ទាញ ដូចជាបច្ចុប្បន្នទេក្នុងនោះដែរ តារាស្រីរូបនេះ កាន់តែធ្វើឲ្យគេចាប់អារម្មណ៍ លើរូបសម្រស់របស់នាង ដែលឃើញកាន់តែស្រស់ស្អាតឡើងជាងមុន និងបង្កប់ភាពស៊ិចស៊ី រឹតតែខ្លាំងទៀតផង។ បើគិតមកទល់ពេលនេះកញ្ញា ឈិន សៀវម៉ី ទើបតែមានវ័យ២៣ឆ្នាំតែប៉ុណ្ណោះ ដែលជាវ័យសម្រស់កំពុងតែស្រស់បំព្រង ប្រៀបបីដូចជាផ្កាកំពុងតែរីក៕ សូមទស្សនារូបភាពរបស់នាងខាងក្រោមនេះ៖