ថៃ៖ ខឹងចិត្តដោយសារស្វាមីបោះបង់នាងចោល ព្រោះតែសម្ផស្ស នាងបានទៅធ្វើរឿងគួរឲ្យភ្ញាក់ផ្អើល ដើម្បីទទួលបានសម្រស់ជាថ្មី ជាមួយនឹងមុខមាត់កែសម្ផស្សមួយទំហឹង។បើតាមប្រភពព័ត៌មានថៃ បានឲ្យដឹងថា នារីម្នាក់ នេះមានឈ្មោះថា Chindarat Jinda អាយុ៣៦ឆ្នាំ ដែលកំពុងតែមានកូនធំៗក្នុងបន្ទុកគ្រួសារ និងចិញ្ចឹមពួកគេ ដោយខ្លួននាងផ្ទាល់ ព្រោះតែនាង និងស្វាមី បានលែងលះគ្នារួចទៅហើយ។
មូលហេតុដែលធ្វើឲ្យប្ដីដាច់ចិត្តលែងលះមិនអាល័យបែបនេះ ដោយសារតែនាង មានរូបរាង និងសម្រស់មិនគួរជាទីស្រលាញ់ដូចមុន ជាមនុស្សស្រីធាត់ គ្មានភាពទាក់ទាញសូម្បីតែបន្តិច ព្រោះតែនាងរវល់ជាមួយនឹងមុខរបររកស៊ី ហាងផ្កាដែលបានខ្ចីលុយធនាគារ បើកជាមួយស្វាមីកាលពីដំបូង ណាមួយរវល់ជាមួយនឹងការមើលថែកូនៗផង ទើបធ្វើឱ្យនាងប្រែជាចាស់ រាងកាន់តែធាត់ទៅៗ មុខមាត់ក៏អាក្រក់ទៀត ទើបធ្វើឱ្យប្ដីដាច់ចិត្ត ដាក់ពាក្យលែងលះ ដើម្បីរស់នៅជាមួយស្រីថ្មីរបស់គេ។
ព្រោះតែក្ដីឈឺចាប់ពេក ទើបនាងសន្សំលុយ និងសម្រេចចិត្តទៅកែសម្ផស្ស ដោយចំណាយអស់ខ្ទង់ ១.៥ លានបាត (ខ្ទង់ ៥ម៉ឺនដុល្លារ) ដោយកែលើមុខទាំងស្រុង កែដើមទ្រូង ព្យាបាលសាច់មុខ ជាពិសេសនាងក៏បានចំណាយពេល ហាត់ប្រាណ ដើម្បីឲ្យទម្ងន់របស់នាងស្រកផងដែរ។ប្រើពេលអស់រយៈពេល៧ខែ ទីផុតសម្រស់របស់នាងក្រោយកែសម្ផស្ស និងរូបរាងដែលនាងខំហាត់ប្រាណសម្រកពី៧០គីឡូ មកនៅត្រឹម ៤៩គីឡូ ក៏បានទទួលលទ្ធផលគួរជាទីគាប់ចិត្ត សឹងតែអាចនិយាយបានថាជាមនុស្ស២ផ្សេងគ្នា ពិតជាស្រស់ស្អាត និងវ័យក្មេងខ្លាំងណាស់៕ប្រភព៖ថៃ
តោះសូមទស្សនារូបភាពរបស់នាងខាងក្រោមនេះ៖