នៅក្នុងវ័យកុមារភាពរបស់យើងភាគច្រើន នៃពួកយើងតែងតែសុបិនស្វែងរកកោះអាថ៌កំបាំងមួយដែលមានទ្រព្យសម្បត្តិជាច្រើន និងមានផ្លែឈើហូបផ្លែដ៏សម្បូរបែប។
ទោះជាយ៉ាងណាក៏ដោយវាមិនមែនជារឿងសាមញ្ញដូច អ្វីដែលយើងគិតនោះទេ នៅពេលដែលកោះនោះមាន ផ្កាថ្មពាសពេញ មន្ទីរពេទ្យដែលត្រូវគេបោះបង់ចោល ឬសត្វព្រៃដែលកាចសាហាវ។ ជាឧទាហរណ៍កោះមួយក្នុងចំណោមនោះ មាន5ពស់ក្បាលក្នុងមួយម៉ែត្រការ៉េ (ហើយកោះនេះគឺជាកោះដែលល្អប្រសើរជាងគេ)។
បន្ទុះភ្មំភ្លើងបានបង្កើតជាកោះចម្លែកទាំង ១៣ ហើយកោះចម្លែកទាំងនោះហ៊ុំព័ទ្ធដោយអាថ៌កំបាំង។
7. កោះបូវ៉េត

កោះនេះជាមានភាពឯកា និងដាច់ស្រយាលបំផុតក្នុងពិភពលោកនេះ។ វាមានផ្ទៃដីសរុប ៣.១៤៦.០០០ម៉ាយការ៉េ (៨១៤៨១០២.៦ គីឡូម៉ែត្រការេ) នៅជុំវិញវា (ដែលមានទំហំតូចជាងតំបន់អឺរ៉ុប)។
បើទោះបីជានេះមានរឿងគួរឱ្យចាប់អារម្មណ៍ដែលបានតភ្ជាប់ជាមួយកោះនេះ។ វាវាត្រូវបានគេរកឃើញនៅឆ្នាំ ១៧៣៩ ហើយវាត្រូវបានគេបោះបង់ចោលអស់រយៈពេលជិត ៦០ ឆ្នាំមកហើយ។ បន្ទាប់ពីនោះមកមានរឿងចម្លែកមួយដែលត្រូវបានគេរកឃើញនៅលើកោះនេះ នោះគឺ មាននាវាមួយត្រូវបានគេបោះបង់ចោលនៅក្នុងទឹកសមុទ្រដែលនេះជាបេសកម្មស្រាវជ្រាវដ៏ធំមួយ។ នាវានេះមិនមានការខូចខាតធ្ងន់ធ្ងរទេ ហើយក៏គ្មានឈ្មោះ និងសញ្ញាសម្គាល់ណាមួយដែលត្រូវបានគេរកឃើញនោះឡើយ។ ពួកគេគិតថា កប៉ាល់នេះត្រូវបានបុកនឹងទឹកកកទើបលិច ប៉ុន្តែសាកសព នៃជនរងគ្រោះមិនត្រូវបានគេរកឃើញ សូម្បីតែស្លាកស្នាមនៃជម្រកស្នាក់ក៏ពុំមានផងដែរ។
នៅឆ្នាំ ១៩៧៩ មានការផ្ទុះនុយក្លេអ៊ែ ចំនួន២គ្រាប់នៅលើកោះនេះ ប៉ុន្តែគ្មានប្រទេសណាទទួលខុសត្រូវឡើយ។
6. កោះ Henderson

បច្ចុប្បន្នកោះនេះមានភាពល្បីល្បាញដោយសារតែចំនួនកំទេចកំទីដែលនៅជិតច្រាំងសមុទ្រ។ ទោះបីជាយ៉ាងណាក៏ដោយកោះនេះមានផ្នែកមួយដែលមានអាថ៌កំបាំង។ មានរឿងអាថ៌កំបាំងមួយក្នុងចំណោមរឿងអាថ៌កំបាំងធំៗ នៃកោះនេះគឺ គុហាដែលមានឆ្អឹងខ្មោចមនុស្សរាប់ពាន់ដែលត្រូវបានគេរកឃើញនៅនិទាឃរដូវនៃឆ្នាំមួយ។ លើសពីនេះទៀតនៅលើថ្មដែលនៅជុំវិញ គុហា មានប្រអប់ដាក់អាវុធមួយចំនួនក៏ដូចជា ឧបករណ៍ថ្មដែលមានឧស្ម័នអ៊ីដ្រូសែន និងវត្ថុចម្លែកៗផ្សេងៗទៀត។ គ្មាននរណាដឹងថា តើមនុស្សទាំងនោះមកពីណា និងកាន់វប្បធម៌អ្វីនោះទេ។ យោងតាមទិន្នន័យនៃអ្នកបុរាណវិទ្យា កោះនេះមានមនុស្សរស់នៅក្នុងចន្លោះសតវត្សទី ១២ ដល់ទី ១៥។ ការពិតតំបន់នេះមានទឹកសាបតិចតួចណាស់ ហើយអ្វីដែលចម្លែកបំផុតនៃគ្រោងឆ្អឹងរបស់ក្រុមមនុស្សទាំងនេះគឺ គំនរឆ្អឹងទាំងនោះត្រូវបានគេរៀបចំយ៉ាងមានរបៀប។ វាពិតជាគួឲ្យចម្លែកណាស់។
5. កោះបងប្រុសខាងជើង


ប្រវត្តិសាស្រ្តនៃកោះនេះគឺអាចប្រៀបធៀបទៅនឹងប្រវត្តិសាស្រ្ត នៃវាន់នែធៀនធ្វីន។
នៅចុងបញ្ចប់នៃសតវត្សទី ១៩ មន្ទីរពេទ្យដែលមានឯកទេសក្នុងការព្យាបាលជំងឺស្វាយនិងមានបន្ទប់ដែលអាចដាក់អ្នកជម្ងឺដោយឡែកត្រូវបានបើក។ នៅឆ្នាំ ១៩០៤ កប៉ាល់ General Slocum បានជួបឧបទ្ទវហេតុលិចនៅក្បែរឆ្នេរកោះខាងជើង។ មនុស្សជាងមួយពាន់នាក់បានស្លាប់នៅក្នុងឧបទ្ទវហេតុនេះ។
៤០ឆ្នាំក្រោយមកមន្ទីរពេទ្យស្តារនីតិសម្បទាមួយផ្សេងទៀតត្រូវបានបើកនៅលើកោះនេះ។ វាជារឿងពុករលួយមួយដែលអ្នកជម្ងឺនៅក្នុងមន្ទីពេទ្យក្លាយជាញៀនថ្មាំ បន្ទាប់ពីមានហេតុការបែបនេះមន្ទីពេទ្យនេះត្រូវបានបិទនៅឆ្នាំ ១៩៦៣។
តាមព័ត៌មាននាពេលបច្ចុប្បន្នកោះនេះត្រូវបានបោះបង់ចោល ហើយមន្ទីរពេទ្យត្រូវបានបំផ្លាញ និងទឹកដីនេះត្រូវបានគ្របដណ្ដប់ដោយព្រៃឈើ។
4. កោះប៉ោ – បាហ្ស៊ីន

Por-Bazhyn (បកប្រែពីភាសាថុវ៉ាន់ជា “ផ្ទះដីឥដ្ឋ”) គឺជាវិមានប្រវត្ដិសាស្ដ្រមួយដែលបានកសាងឡើងនៅលើកោះតូចមួយ នៅចំកណ្តាលបឹងធឺខូល នៃសាធារណរដ្ឋទូវេ។
រឿងដែលមានប្រជាប្រិយភាពបំផុតនាពេលបច្ចុប្បន្ននេះគឺជាការសាងសង់លំនៅដ្ឋានសម្រាប់លំហែរកាយនៅរដូវក្ដៅ។
ក្រៅពីនេះអ្នកស្រាវជ្រាវបានដឹងថា កោះនេះត្រូវបានបាត់ខ្លួនជាច្រើនសារ ដោយសារតំបន់នេះតែងតែមានទឹកជោរជារឿយៗ ហើយអគានៅតំបន់នេះត្រូវបានសាងសង់នៅពេលដែលទឹកនាច និងត្រូវបានបាក់បែកពុលផុយ។
ទោះយ៉ាងណាក៏ដោយគ្មានស្លាកស្នាមប្រវត្តិសាស្ត្រនៅតំបន់នេះឡើយ។
3. កោះរុននូក


កោះនេះមានភាពល្បីល្បាញចំពោះក្រុមអាណានិគមដែលបានបាត់ខ្លួនពីវា។ នៅឆ្នាំ ១៥៨៧ ចនស៍ដែលជាមេដឹកនាំក្រុមមនុស្សប្រុស និងស្រី ១០០នាក់ បានចាកចេញពីទីនេះទៅសុំជំនួយពីប្រទេសអង់គ្លេស។ ដោយសារប្រទេសអង់គ្លេសជួបសង្គ្រាម ដូច្នេះគាត់បានត្រឡប់មកទីនេះនៅ ៣ឆ្នាំបន្ទាប់។
មុនការចាកចេញរបស់ ចនស៍គាត់ផ្ដាំថា ប្រសិនបើអ្នកតាំងលំនៅនៅទីណា សូមទុកសញ្ហាមួយដើម្បីឲ្យខ្ញុំអាចរកអ្នកឃើញ។ នៅពេលដែល ចនស៍មកទីនេះ គាត់បានរកឃើញពាក្យ “CROATOAN” ឆ្លាក់នៅលើរបងដែលព័ទ្ធជុំវិញភូមិ ហើយក៏មានឆ្លាក់នៅលើដើមឈើនៅក្បែរៗនោះ និងកន្លែងខ្លះឆ្លាក់ជាអក្សរកាត់ C-R-O នៅលើដើមឈើ ដែលនេះអាចជាសារខ្លីៗនៃមនុស្សទាំងនោះ។ Croatiannoan គឺជាឈ្មោះកុលសម្ព័ន្ធឥណ្ឌាដែលនៅក្បែរៗនោះ ប៉ុន្តែអ្នកតាំងលំនៅទាំងនោះមិននៅទីនោះទេ។ ពតាមការបកប្រែពាក្យថា Croatiaoan ជាភាសាឥណ្ឌាប្រែថា ព្រលឹងអ្នកប្រម៉ាញ់។ បើតាមការសន្និដ្ឋានពួកគេអាចនឹងត្រូវបានពួកឥណ្ឌាយកទៅបូជាយញ្ញបូជាដល់ព្រះរបស់ពួកគេ។រឿងនេះបានក្លាយជារឿងនិទានដែលត្រូវបានគេបញ្ចូលទៅក្នុងអក្សរសិល្ប៍នៃការសិក្សា ហើយមានទ្រឹស្តីមួយដែលថា “Croatiaoan” អាចជាវីរុសដែលមិនអាចព្យាបាលបាន។
2. កោះហ្គោហ្សូប្រទេសម៉ាល់ត៍

រឿងមួយក្នុងចំណោមរឿងអាថ៌កំបាំងបំផុតនៅលើភពផែនដីរបស់យើងគឺសំណង់បុរាណរបស់ម៉ាល់តា។ ប្រាសាទរបស់វា catacombs និង observatories គឺមានអាយុជាង 1000ឆ្នាំចាស់ជាងពីរ៉ាមីត នៃប្រទេសអេហ្ស៊ីប។ វាទំនងជាថា សំណង់ទាំងនេះសង់ឡើងដើម្បីបង្ហាញពីវប្បធម៌ ហើយថ្មដែលសាងសង់ប្រាសាទនេះមានទំងន់រាប់តោន។ សូម្បីតែបច្ចេកវិជ្ជានៅសតវត្សរ៍ទី 21 ការផ្លាស់ប្តូរដុំទឹកកកដែលមានទំងន់ច្រើនតោនគឺជាកិច្ចការដ៏លំបាកមួយ។ វាជារឿងដែលពិបាកនឹងបកស្រាយមួយដោយសារតែការបោះបង់ប្រាសាទនេះនៅពេលដែលសង់រួច ហេតុអ្វីក៏អារ្យធម៌នេះបានបោះបង់ចោល។
ក្រៅពីនោះកោះទាំងមូលពោពេញទៅដោយផ្លូវដែលវាហាក់ដូចជា ផ្លូវរថភ្លើង ប៉ុន្តែមិនកង់រថភ្លើងដែល ឬរទេះដែលស្រដៀងទៅនឹងរថភ្លើងនៅទីនេះឡើយ។
1. កោះចម្បាំង ប្រទេសជប៉ុន

ទីនេះត្រូវបានគេស្គាល់ថា ជាកោះ Hashima ដែលមានទីតាំងស្ថិតនៅចម្ងាយ 9 ម៉ាយពីណាហ្គាសាគី។ សព្វថ្ងៃកោះនេះត្រូវបានគេបោះបង់ចោល ប៉ុន្តែវាមានអាគារបេតុងមួយចំនួន ហើយត្រូវបានព័ទ្ធជុំវិញដោយជញ្ជាំងការពារទឹកសមុទ្រ។
កាលពីមុនកោះនេះមានភាពល្បីល្បាញដោយសារមីនធ្យូងថ្មក្រោមសមុទ្រដែលបានដំណើរការក្នុងកំឡុងសម័យឧស្សាហូបនីយកម្ម នៃប្រទេសជប៉ុន។ ធ្យូងថ្មត្រូវបានគេរកឃើញនៅទីនេះនៅឆ្នាំ ១៨១០ ហើយនៅឆ្នាំ ១៨៩០ កោះនេះត្រូវបានទិញដោយក្រុមហ៊ុន Mitsubishi Goshi Kaisha ហើយសំណង់សំខាន់ៗបានចាប់ផ្តើមមាន។ អគារផ្ទះល្វែង សាលារៀនមតេយ្យ មន្ទីរពេទ្យ សាលារៀន ក្លឹបកម្សាន្ត រោងកុន អាងហែលទឹក និងកន្លែងជាច្រើនទៀតត្រូវបានសាងសង់ឡើងសម្រាប់អ្នករស់នៅកោះនេះ។
ប៉ុន្ដែចាប់ពីឆ្នាំ ១៩៣០ រហូតដល់ចុងបញ្ចប់ នៃសង្រ្គាមលោកលើកទី2 អ្នកទោសជនជាតិចិន និងជនស៊ីវិលដែលត្រូវបានគេធ្វើឃាតនៅក្នុងប្រទេសកូរ៉េត្រូវបានបង្ខំឱ្យធ្វើការនៅទីនេះក្នុងស្ថានភាពលំបាកខ្លាំងណាស់។ មនុស្សជាច្រើនត្រូវបានរាយការណ៍ថា បានស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ព្រោះតែអស់កម្លាំង និងកង្វះអាហារូបត្ថម្ភក្នុងអំឡុងពេលនេះ។ នៅឆ្នាំ ១៩៧៤ នៅពេលដែលប្រេងបានចាប់ផ្តើមជំនួសធ្យូងថ្ម អណ្តូងរ៉ែត្រូវបានបិទ ហើយប្រជាជនទាំងអស់ត្រូវបានគេជម្លៀសចេញពីកោះនេះ។
អស់រយៈពេលជាយូរមកហើយកោះនេះត្រូវបានបិទនិងមិនសម្រាប់ឲ្យនរណាស្នាក់នៅទៀតឡើយ ហើយអ្នកធ្វើការទាំងនោះត្រូវបានធ្វើការនិរទេសចេញពីប្រទេសជប៉ុន។ កោះនេះគឺជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ហើយវាបើកចំហសម្រាប់ភ្ញៀវទេសចរមកពីជុំវិញពិភពលោក។
បន្ទាប់ពីអានអត្ថបទនេះរួច តើកោះមួយណាដែលអ្នកចង់ទៅមើលមុនគេ? សូមធ្វើការបញ្ចេញមតិ!