កាលពីប៉ុន្មានថ្ងៃមុននេះ នៅលើបណ្ដាញសង្គម គេឃើញមានការចែកចាយរូបភាពរបស់បុរសវ័យកណ្ដាលជនជាតិជប៉ុនម្នាក់ ឃើញគេងតាមចិញ្ចើមផ្លូវ នៅច្រកទ្វារព្រំដែន ក៏មានការទទូចសុំឱ្យជួយអន្តរាគមពីសំណាក់អ្នកលេងបណ្ដាញសង្គម។
បើយោងតាមហ្វេសប៊ុករបស់ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត បន្ទាប់ពីទទួលបានពត៌មានតាមបណ្តាញសង្គមហ្វេសប៊ុក ថាមានជនជាតិជប៉ុនម្នាក់សំរាកនៅតាមចិញ្ចើមផ្លូវនៅក្នុងភូមិសាស្រ្តច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែត ក្នុងស្ថានភាពគ្មានអាហារ និងកន្លែងស្នាក់នៅ លោកខឹម ចិត្ត្រា នាយប៉ុស្តិ៍ច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែតបានចាត់កម្លាំងជំនាញអោយស្វែងរកគាត់រហូតមកដល់រសៀលថ្ងៃទី ២០ ខែឧសភាឆ្នាំ២០១៩នេះ ក៏ប្រទះឃើញគាត់។
បន្ទាប់ពីអញ្ជើញគាត់មកប៉ុស្តិ៍ផ្តល់អាហារទឹកសំលៀកបំពាក់និងធ្វើការសាកសួរគាត់ហើយទើបដឹងថា គាត់មានឈ្មោះ Norihiro YAMAGUCHI អាយុ៤៧ឆ្នាំ ជនជាតិជប៉ុន គាត់ធ្វើដំណើរចេញចូលស្នាក់នៅ និងទេសចរណ៍នៅប្រទេសកម្ពុជារយៈពេល១១ឆ្នាំជាងមកហើយ ទើបតែរយៈពេលជិត១០ថ្ងៃមកនេះគាត់បានបាត់កាបូប
ដែលមានកាតធនាគារ និងឯកសារសំភារៈទាំងអស់នៅក្រុងប៉ោយប៉ែតទើបធ្វើអោយគាត់គ្មានប្រាក់សំរាប់ស្នាក់នៅ និងហូបចុកបន្តរទៀត។ នៅពេលនេះមន្រ្តីច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែតបានកំពុងជួយសំរួលរៀបចំជូនគាត់ទៅស្ថានទូតជប៉ុន នៅពេលឆាប់ៗនេះហើយ។សូមអរគុណ!!!
សូមអរគុណចំពោះទង្វើល្អរបស់សមត្ថកិច្ច៕ ប្រភព៖ហ្វេសប៊ុក