Huawei កាន់តែយ៉ាប់ហើយ ព្រោះ Intel, Qualcomm និងក្រុមហ៊ុនផលិតបន្ទះឈីបផ្សេងៗ នឹងចូលរួមជាមួយក្រុមហ៊ុន Google ក្នុងការបញ្ឍប់ការផ្គត់ផ្គង់ដល់ក្រុមហ៊ុន Huawei

0
1227
Loading...

វាជាសប្ដាហ៍ដ៏អាក្រក់មួយរបស់ ក្រុមហ៊ុន Huawei ដែលត្រូវបានក្រុមហ៊ុនទាំងអស់របស់ សហរដ្ឋអាមេរិចនឹងធ្វើការបញ្ឍប់ការផ្គត់ផ្គង់នូវវត្ថុធាតុដើមមួយចំនួន ដោយសារពួកគេគោរពតាមច្បាប់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកដែលហាមប្រាមពួកគេមិនឲ្យធ្វើអាជីវកម្មជាមួយក្រុមហ៊ុននេះ។

ក្រុមហ៊ុន Bloomberg បានរាយការណ៍ថា បច្ចុប្បន្នក្រុមហ៊ុន Intel, Qualcomm និង Broadcom ដែលជាអ្នករចនា និងអ្នកផ្គត់ផ្គង់បន្ទះឈីបឈានមុខគេ ចំនួនបីក្នុងពិភពលោកកំពុងកាត់ផ្តាច់កិច្ចសហការជាមួយក្រុមហ៊ុន Huawei ដែលមានប្រសិទ្ធិភាពភ្លាមៗ។ សារព័ត៌មាន Nikkei បានរាយការណ៍ថា ក្រុមហ៊ុនផលិតបន្ទះឈីបរបស់ប្រទេសចិនឈ្មោះ Infineon Technologies ក៏បានផ្អាកការនាំចេញទៅកាន់ក្រុមហ៊ុន Huawei ផងដែរ ហើយក៏មានក្រុមហ៊ុនផលិតបន្ទះឈីបនៅសហរដ្ឋអាមេរិកឈ្មោះ Micron Technology និង Western Digital ក៏បានអនុវត្តន៍នូវការផ្គត់ផ្គង់បន្ទះឈីបទៅឲ្យក្រុមហ៊ុន Huawei ដែរ។

ព័ត៌មាននៃការផ្អាកការលក់បន្ទះឈីប និងព័ត៌មានមុនៗរបស់ក្រុមហ៊ុន Google ដែលបានលុបចោលអាជ្ញាប័ណ្ណប្រព័ន្ធប្រតិបត្តិការ Android ទៅឲ្យក្រុមហ៊ុន Huawei ព្រមទាំងបានប្រកាសថា នឹងបញ្ឈប់ការចូលប្រើប្រាស់សេវាកម្ម Google Play និង Play Store ដោយសារក្រុមហ៊ុន Huawei បានលួចនូវបច្ចេកវិទ្យាប្រព័ន្ធប្រតិបត្តិការ Android ដោយបង្កើតជាប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួនលួចលាក់ ក្រុមហ៊ុនចិន មួយនេះបានបង្ខំចិត្តធ្វើការអភិវឌ្ឍន៍ទៅលើកំណែ នៃប្រព័ន្ធប្រតិបត្តិការមិនទាន់ពេញលេញដែលមានប្រភពដើមចេញពី Android របស់ក្រុមហ៊ុន Google។

យោងតាមប្រភពរបស់ Bloomberg និយោជិតនៅទូទាំងក្រុមហ៊ុនផលិតបន្ទះឈីបធំៗ របស់អាមេរិកត្រូវបានគេប្រាប់ថា ក្រុមហ៊ុនរបស់ពួកគេនឹងបន្តការចាត់ចែងផ្គត់ផ្គង់តិចតួចជាមួយក្រុមហ៊ុន Huawei បណ្ដោះអាសន្ន រហូតដល់វិធានការរបស់រដ្ឋាភិបាលត្រូវបានចេញជាធរមាន។ ក្រុមហ៊ុន Intel ដែលបានផ្តល់ឱ្យក្រុមហ៊ុន Huawei នូវបន្ទះឈីបម៉ាស៊ីនមេ និងព្រូសែសសឺ សម្រាប់កុំព្យូទ័រយួរដៃរបស់ខ្លួនក៏នឹងបញ្ឍប់ផងដែរ ខណៈពេលដែលក្រុមហ៊ុន Qualcomm ជាក្រុមហ៊ុនផ្ដល់ការផ្គត់ផ្គង់ទៅលើ ម៉ូដឹមដល់ក្រុមហ៊ុន Huawei ក៏នឹងធ្វើការផ្អាកការផ្គត់ផ្គង់ជាមួយគ្នានេះផងដែរ។

ក្រុមហ៊ុន Huawei នឹងមានការប៉ះពាល់ខ្លាំងប្រសិនបើក្រុមហ៊ុន Qualcomm បញ្ឍប់ការផ្គត់ផ្គង់ ដោយសារតែក្រុមហ៊ុននេះជាអ្នកផ្គត់ផ្គង់ទៅលើបន្ទះឈីបច្រើនជាងគេដល់ ទូរស័ព្ទចល័តរបស់ក្រុមហ៊ុន Huawei។ របាយការណ៍មួយផ្សេងទៀតរបស់ Bloomberg បានឱ្យដឹងថា ក្រុមហ៊ុន Huawei ក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការបំរុងទុកនូវបន្ទះឈីបមួយចំនួន ដែលផ្ដល់ឲ្យពីក្រុមហ៊ុននានានៅសហរដ្ឋអាមេរិក ដើម្បីអាចទ្រទ្រង់ក្នុងការផលិតចេញនូវទូរស័ព្ទដៃថ្មី យ៉ាងហោចណាស់ក៏វាអាចផលិតបាន ៣ខែ ដើម្បីអាចនឹងគ្រប់គ្រាន់ក្នុងការយល់បានថាតើ វិធានការបច្ចុប្បន្ននេះគឺជាយុទ្ធសាស្ត្របន្លាច ឬក៏ជាការដាក់កំហិតអចិន្ត្រៃយ៍ពីសំណាក់រដ្ឋាភិបាលអាមេរិក។

ប្រភពរបស់ Nikkei បានបង្ហាញថា អឺរ៉ុបក៏អាចធ្លាក់ចូលទៅក្នុងបន្ទាត់នៃបញ្ហានេះផងដែរ។ “Infineon សម្រេចចិត្តអនុម័តនូវវិធានការប្រុងប្រយ័ត្នបន្ថែមទៀត ហើយបានបញ្ឈប់ការដឹកជញ្ជូននាំចេញទៅប្រទេសចិនបណ្ដោះអាសន្ន។ ប៉ុន្តែប្រភពមួយបាននិយាយទៅកាន់សារព័ត៌មាន Nikkei ថា “នៅសប្ដាហ៍នេះនឹងមានរៀបចំនូវកិច្ចប្រជុំពិភាក្សានូវការវាយតម្លៃស្ថានភាព”។ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ Infineon បាននិយាយថា  “ភាគច្រើននៃផលិតផល Infineon ចែកចាយទៅកាន់ក្រុមហ៊ុន Huawei មិនត្រូវបានដាក់កម្រិតលើការរឹតបន្តឹង នៃច្បាប់នាំចេញរបស់សហរដ្ឋអាមេរិកទេ ដូច្នេះការដឹកជញ្ជូនទាំងនោះនឹងបន្តទៅមុខទៀត។

” Nikkei ក៏បានរាយការណ៍ផងដែរថា ក្រុមហ៊ុនផលិតបន្ទះឈីបរបស់អឺរ៉ុប ST Microelectronics កំពុងតែពិភាក្សាអំពីការបន្តការដឹកជញ្ជូនទៅកាន់ក្រុមហ៊ុន Huawei នៅសប្ដាហ៍នេះផងដែរ។

ក្រុមហ៊ុន Huawei បាន និងកំពុងអភិវឌ្ឍកម្មវិធីជំនួសឲ្យ Android និង Windows ជាពិសេសដើម្បីព្យាយាមដោះស្រាយស្ថានភាពអាក្រក់កើតមាននាពេលបច្ចុប្បន្ន។ ក្រុមហ៊ុន Microsoft មិនទាន់បានធ្វើអត្ថាធិប្បាយនៅឡើយទេថាតើ ខ្លួនគួរបន្តផ្តល់ប្រព័ន្ធប្រតិបត្តិការ Windows សម្រាប់កុំព្យូទ័រយួរដៃរបស់ក្រុមហ៊ុន Huawei ឬក៏បញ្ឍប់ ប៉ុន្តែក្រុមហ៊ុននេះអាចនឺងទំនងជាគោរពតាមបញ្ជារបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ច្រើនជាងនៅបន្ត។

កិច្ចខិតខំប្រឹងប្រែងពីរដ្ឋាភិបាលសហរដ្ឋអាមេរិកដើម្បីបញ្ឈប់ ក្រុមហ៊ុន Huawei បានដំណើរការអស់រយៈពេលជាយូរមកហើយ ហើយកាលពីឆ្នាំមុនក្រុមហ៊ុននេះបានច្រានចោលនូវកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីចូលទីផ្សារទូរស័ព្ទនៅសហរដ្ឋអាមេរិក។ ការរីករាលដាលនាពេលបច្ចុប្បន្ននេះគឺជាផ្នែកមួយនៃជម្លោះពាណិជ្ជកម្មអរិភាព(ដំណើរជាសត្រូវ) កាន់តែខ្លាំងឡើងៗ រវាងរដ្ឋបាល Trump និងរដ្ឋាភិបាលចិន ហើយអតីតអ្នកនេសាទម្នាក់(Bill Clinton)ចង់បង្ខំឱ្យមានការចរចាឡើងវិញ នៃទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។