Loading...
មហាជនជាច្រើនច្បាស់ស្គាល់ហើយវីរៈបុរស ឃុត សំណាង ដែលបានជួយក្មេងស្រីម្នាក់ឱ្យរួចផុតពីការផ្ទុះរថយន្ត តែត្រូវរងរបួសខ្លួនឯងឆេះរលាកពេញខ្លួនប្រាណស្ទើរស្លាប់នោះ។ ពេលនេះបងប្រុស ឃុត សំណាង បានធូរស្បើយហើយ ។
យោងតាមគណនីហ្វេសប៊ុក Meng Leakna បានឱ្យដឹងថា ‹‹ថ្ងៃ 21.5.2019 នេះខ្ញុំបានមកសួសុខទុកបងប្រុសវីរបុរស ឃុត សំណាង ឥលូវគាត់ជាហើយ ស្អាតជាងមុន ខ្ញុំសប្បាយចិត្តណាស់បងខ្ញុំជាហើយ ខ្ញុំសូមអរព្រះគុណនិង អរគុណបងប្អូនសប្បុរសជន ស្រីប្រុស ក្នុង ក្រៅប្រទេសដែលមានចិត្តអាណិត ស្រឡាញ់បងប្រុសគ្រប់គ្នាៗ ។ សូមអរគុណនិងជូនបុណ្យ បងប្អូនគ្រប់គ្នាជាពិសេសបងប្រុស ឃុត សំណាងដែលជួយក្មេងស្រីឱ្យរួចផុតពីការស្លាប់ពីការផ្ទុះហ្គាសឡានឆេះ។ សូមឱ្យបងប្អូនសប្បុសជនទាំងអស់មានសុខភាពល្អនិងសូមបានជាបច្ច័យរួចផុតចាកទុក្ខ ទាំងពួងក្នុងក្រុមគ្រួសារគ្រប់ៗគ្នា។ សាធុ សាធុ សាធុ››៕ ប្រភព៖ ហ្វេសប៊ុក