ថៃ៖ កាលពីពេលថ្មីៗនេះ នៅប្រទេសថៃមានព័ត៌មានដ៏គួរឱ្យចាប់អារម្មណ៍ ដោយសារឆ្កែមួយក្បាលកំពុងតែមានឈ្មោះល្បីល្បាញ និងត្រូវបានមហាជនចាត់ទុកជាដូចជាវីរបុរសអីចឹង។ រឿងរ៉ាវសុនខនេះ ត្រូវបានគេចែករំលែកពីមួយទៅមួយនៅលើបណ្ដាញសង្គម។
សត្វឆ្កែមួយក្បាលនេះ មានឈ្មោះថា Ping Pong ត្រូវបានមនុស្សជាច្រើនចាត់ទុកថាជាសត្វក្លាហាន ដោយសារតែវាជួយសង្គ្រោះជីវិតទារកម្នាក់ ដែលត្រូវម្ដាយយកទៅកប់ចោលទាំងរស់ នៅដីមួយកន្លែង។ ហេតុការណ៏នេះកើតឡើង កាលពីថ្ងៃទី១៥ ខែឧសភា នៅខេត្ត Nakhon Ratchasima ប្រទេសថៃ។បើយោងតាមប្រភពពត៏មានបានឲ្យដឹងថា ថ្ងៃកើតហេតុសត្វឆ្កែមួយក្បាលនេះ បានព្រុស បំណងចង់នាំម្ចាស់របស់វាទៅកន្លែងដែលទារកត្រូបានម្ដាយកប់ចោល។ បន្ទាប់ពីទៅដល់ ឆ្កែ Ping Pong បានកកាយដីស្រាប់តែឃើញជើងទារក
ទើបម្ចាស់វាព្យាយាមកាយដីចេញបន្ថែមទៀត ក៏មានទារកមែន។ ក្រោយមកម្ចាស់របស់ឆ្កែ ក៏បានប្ដឹងប៉ូលីសទើបបង្កឱ្យមានការភ្ញាក់ផ្អើលឡើងតែម្ដង។ បើយោងតាមសម្ដីរបស់ប៉ូលីសបានឲ្យដឹងថា ទារកនេះនៅមានជីវិតដោយសារទើបតែកប់ ដោយគ្រូពេទ្យបានព្យាយាមសង្គ្រោះបន្ទាន់ផងដែរ ។ ចំណែកឯម្ដាយរបស់ទារកនេះ ត្រូវបានគេស្គាល់ថាជាក្មេងស្រីម្នាក់ដែលទើបតែមានអាយុ១៥ឆ្នាំប៉ុណ្ណោះ
ហើយមូលហេតុគឺមិនចង់ឱ្យឳពុកម្ដាយដឹងរឿងខ្លួនឯងមានកូន។ តែទោះជាយ៉ាងណា ម្ដាយវ័យក្មេងរូបនេះត្រូវបានជាប់ទោសពីបទប៉ុនប៉ងមនុស្សឃាត និងបោះបង់កូនចោល។ ទារកនេះត្រូវបានយាយតារបស់ខ្ញុំ សុំយកទៅចិញ្ចឹមផងដែរ។ រីឯឆ្កែឈ្មោះ Ping Pong ត្រូវបានសារពត៏មានធំៗជាច្រើន ចុះពីវាព្រោងព្រាត។ គួរបញ្ជាក់ផងដែរ Ping Pong ជាឆ្កែពិការជើងមួយ ដោយសារតែមានគ្រោះថ្នាក់ចរាចរណ៍ ហើយសព្វថ្ងៃនេះវាត្រូវបានប្រជាជនក្នុងភូមិអាណិតស្រលាញ់វាខ្លាំងណាស់៕
សូមទស្សនាវីដេអូខាងក្រោមនេះ៖