ត្រៀមៗមន្ត្រីអត់ដែលមកធ្វើការ! ឯកឧត្ដម ខៀវ កាញារីទ្ធ សង្កត់ធ្ងន់ៗរឿងមន្ត្រីរង់ចាំតែបើកប្រាក់ខែ អត់ដែលឃើញមុខមកធ្វើការ (មានរូបភាព)

0
1291
Loading...

ភ្នំពេញ៖ កាលពីម្សិលមិញថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្ដម​ ខៀវ​ កាញារីទ្ធិ​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ បានមានការលេីកឡេីង​ ពាក់ព័ន្ធនឹង​មន្ត្រី​មួយ​ចំនួន​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ​ ដែលមានឈ្មោះ​ តែមិនមកធ្វេីការ​ និង​រង់ចាំតែបេីក​ប្រាក់ខែរៀងរាល់ខែ។ នៅក្នុងបណ្ដាញសង្គម

ឯកឧត្តម​បានមាន​ប្រសាសន៍​លេីកឡេីង​ថា៖ ‹‹ក្រោយ​ពី​មាន​ការ​រអ៊ូរទាំ​ របស់​មន្ត្រី​ក្រសួង​ព័ត៌មាន​ ក្រសួង​ព័ត៌មាន​សុំ​អោយ​គ្រប់អគ្គនាយក​ដ្ឋាន​ បញ្ជូន​ឈ្មោះ​ និង​ រូប​ថត​ មន្ត្រី​ណា​ខ្លះ​ ដែល​មាន​តែ​ឈ្មោះ​ តែ​បេីក​ប្រាក់​ខែ​ ដើម្បី​រួម​ចំណែក​ អភិបាល​កិច្ច​ល្អ​ របស់​រាជរដ្ឋាភិបាល​ ដេីម្បី​ខ្ញុំ​បង្ហោះ​រូប​ អ្នក​ដែល​សុី​លេី​កម្លាំង​មន្ត្រីរបស់​ក្រសួង››។ជុំវិញ​ការលេីកឡេីង​បែបនេះ​របស់​ឯកឧត្តម​ ខៀវ​ កញ្ញារីទ្ធ​ ខាងលើនេះ ត្រូវ​បាន​មហាជន​ក៏ដូចជា​ប្រជាពលរដ្ឋ​ជាច្រើន​ មានការគាំទ្រយ៉ាងខ្លាំង​ ព្រមទាំងសំណូមពរ​ដល់​ស្ថាប័ន​ផ្សេងៗ​ អនុវត្ត​ដូចគ្នាចំពោះបញ្ហា​នេះ​៕ប្រភព៖ ហ្វេសប៊ុក