ស្រីស្អាតស្រវឹង បើកឡានជ្រុលទៅបុក កង់បីរួចទៅប៉ះរថយន្ត Audi Q7 បង្កឱ្យមានការភ្ញាក់ផ្អើលទាំងយប់ (មានវីដេអូ)

0
1831
Loading...

ភ្នំពេញ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង កាលពីវេលាយប់មិញនេះ ត្រង់ចំនុច​ផ្លូវព្រះសីហនុ​ កែងផ្លូវបាស្ទ័រ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន​ ភ្នំពេញ ដោយមាននារីរូបស្រស់ម្ចាស់រថយន្តទំនេីប​ LEXUS GS 430​ ចេញពីពិធីខួបកំណេីតមិត្តភ័ក្ត។ តាមប្រភពព័ត៌មានឱ្យដឹងថា

ខណៈពេលកំពុងបេីករថយន្តបណ្ដេីរ​ និងប្រេីទូរស័ព្ទបណ្ដេីរ​ ទេីបជ្រុលទៅបុកប៉ះកង់បីឥណ្ឌាពីក្រោយ ហេីយខ្ទាតទៅបុករថយន្តទំនេីប Audi Q7 មួយគ្រឿងទៀត បង្កឱ្យខូតខាត ធ្លាក់កាង​ក្រោមទ្វារខាងស្ដាំផ្នែកខាងក្រោម​ ធ្វើឱ្យមានការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ នៅស្តុបវត្តលង្កា។ ក្រោយមកម្ចាស់រថយន្តនារីរូបស្រស់បានហៅ

នារីជាមិត្តរបស់ម្ចាស់របស់ Lexus GS 430

នារីម្នាក់ទៀតជាមិត្តភ័ក្ត ជាតំណាងដើម្បីមកជួយដោះស្រាយ ហេីយនារីដែលជាម្ចាស់រថយន្ត បានបុរសម្នាក់ទៀតយកឡើងរថយន្ត​ស៊េរីទំនេីបមួយគ្រឿងទៀតចេញពីកន្លែងកើតហេតុទៅ។ ចុងក្រោយកង់បីព្រមទទួលសំណង​ ១៨០ដុល្លារ និងរថយន្ត Audi Q7 ដែលរងការខូតខាតមិនដឹងថាអស់ប៉ុន្មានឡើយ ដោយត្រូវយកទៅហ្គារាសឡានជួសជុលសិន។ ប៉ុន្តែទោះជាយ៉ាងណា ភាគីខាងបង្កហេតុព្រមទទួលខុសត្រូវទាំងស្រុង៕ ប្រភព៖ហ្វេសប៊ុក

វីដអូរបស់ TVFB កាលពីយប់មិញ៖

https://www.facebook.com/TVOfficialChannel/videos/877178725968793/