វត្ថុបុរាណដ៏អស្ចារ្យជាច្រើនជានិមិត្តសញ្ញាដែលមិនទាន់ដឹងច្បាស់ និងជាដាននៃអរិយធម៌ដែលមិនស្គាល់ច្បាស់ដែលត្រូវបានគេរកឃើញនៅក្នុងរូងភ្នំបុរាណនៅជុំវិញពិភពលោក។ ជួនកាលអ្នកបុរាណវិទូបានរកឃើញវត្ថុបុរាណ ហើយបានលើកឡើងនូវសំណួរមួយចំនួនដែលមិនមានចម្លើយ។
នៅក្នុងបញ្ជីកំពូលនេះយើងពិនិត្យមើលថាតើ ១០រូងភ្នំអាថ៌កំបាំងបំផុតដែលគួរតែសរសេរប្រវត្តិរបស់ពួកវាឡើងវិញ ឬក៏ត្រូវសិក្សាលំអិតអំពីប្រវត្តិរបស់វាឡើងវិញឬទេ?
1. រូងភ្នំអាថ៌កំបាំងសម័យបុរាណ Theopetra: មានការរចនារូបមនុស្សសម័យបុរេ និងជាផ្ទះរបស់មនុស្សសម័យបុរេ កាលពី 130,000ឆ្នាំមុន
នៅតំបន់់ជុំវិញប្រាសាទ Meteora មានថ្មដ៏ប្លែក និងមានកូនគុហាចម្លែកនៅសម័យបុរាណគួរឲ្យចាប់អារម្មណ៍។ ក្នុងចំណោមគុហាចម្លែកៗទាំងអស់មានគុហាមួយឈ្មោះថា Theopetra មានរូបដែលឆ្លាក់ដោយដៃ ហើយវាជាតំបន់បុរាណវិទ្យាតែមួយគត់។
គុហា Theopetra ស្ថិតនៅជើងភ្នំ ចាសា ដែលបង្កើតជាព្រំដែនធម្មជាតិរវាង ខេត្ត Thessaly និង Macedonia មានអាថ៌កំបាំងបុរាណជាច្រើននៅក្នុងគុហានេះ។ វាជាលំនៅដ្ឋាមនុស្សសម័យបុរេកាលពី 130.000 ឆ្នាំមុន។ នៅកន្លែងនេះយើងក៏បានរកឃើញរូបចម្លាក់ចាស់បំផុតមួយដែលគេស្គាល់ថា រចនាសម្ព័ន្ធ នៃមនុស្សបុរាណបង្កើតឡើង ជញ្ជាំងថ្មមួយដែលបានបាំងគុហា Theopetra 2/3 នៅច្រកចូលរូង។ អ្នកវិទ្យាសាស្ដ្រប៉ាន់ប្រមាណថា ជញ្ជាំងថ្មបុរាណត្រូវបានសាងសង់កាលពី 23000ឆ្នាំមុន ដែលវាប្រហែលជារបាំងប្រឆាំងទប់ទល់នឹងខ្យល់ត្រជាក់។ ក្នុងអំឡុងពេលនោះផែនដីបានស្ថិកក្នុងយុគសម័យទឹកកក ហើយវត្ថុបុរាណ Paleolithic និង Neolithic ជាច្រើនត្រូវបានគេរកឃើញនៅក្នុងរូងភ្នំ។ ការជីកកកាយដើម្បីរុករកក្នុងគុហា Theopetra បានចាប់ផ្តើមធ្វើតាំងពីឆ្នាំ 1987 ហើយអស់រយៈពេលជាច្រើនឆ្នាំមកនវការរកឃើញគួរឱ្យកត់សម្គាល់ជាច្រើនត្រូវបានធ្វើឡើងនៅកន្លែងបុរាណនេះ។
2. ស្នាមបាតជើង 36.500 ឆ្នាំដែលត្រូវបានគេរកឃើញនៅក្នុងរូងភ្នំ Carpathian អាចសរសេរប្រវត្តិសាស្ត្រសាជាថ្មីឡើងវិញបាន

Transylvania មិនត្រឹមតែល្បីល្បាញក្នុងរឿងព្រេងរបស់លោក Dracula ប៉ុណ្ណោះទេថែមទាំងមានរឿងចម្លែកៗជាច្រើនផ្សេងទៀត។
នេះគឺជាតំបន់មួយដែលសម្បូរទៅដោយប្រវត្តិសាស្ត្រដែលមានចម្បាំងជាច្រើនសម័យកាល។
នៅក្នុងប្រវត្ដិសាស្ដ្រសម័យបុរាណទឹកដីនៃ Transylvania ជាកម្មសិទ្ធិរបស់ចក្រភពដ៏ធំមួយ និងមានរដ្ឋជាច្រើនរួមមាន Celts, Scythian, Kingdom of Dacia និងចក្រភពរ៉ូម។ ក្នុងទសវត្សរ៍ឆ្នាំ 1960 មានស្នាមបាតជើងប្រហែល 400 ផ្ទាំងត្រូវបានគេរកឃើញនៅក្នុងរូងភ្នំ Ciur-Izbuc ស្ថិតនៅភាគខាងលិចនៃ Carpathians នៃ Transylvania នៃប្រទេសរូម៉ានី។ ការវាស់ស្ទង់ដោយប្រើកាំរស្មីកាបូន ចូលទៅក្នុងរូងចំនួន២ ការវាស់ស្ទង់នេះត្រូវបានបាញ់ចុះទៅក្រោមស្នាមបាតជើងទាំងនោះ លទ្ធផលបានបង្ហាញថា Homo sapiens គឺជាផ្លូវនៅសម័យបុរាណប្រហែល 36,500ឆ្នាំ មកហើយ។ នេះបើតាមសម្តីរបស់បុរាណវិទូ David Webb មកពីសាកលវិទ្យាល័យ Kutztown នៅរដ្ឋ Pennsylvania និងសហការីរបស់គាត់។
វាស្ថិតនៅក្នុងទីក្រុង Transylvania វាជាគុហាដែលមានស្នាមជើង ហើយវាអាចទុកជាការសិក្សារបស់យើងក្នុងអតីតកាល។ ដោយផ្អែកលើការជួបប្រជុំគ្នា នៃអ្នកវិទ្យាសាស្ដ្រនាពេលថ្មីៗនេះបានបញ្ជាក់ថា ស្នាមបាតជើងដែលរកឃើញនៅក្នុង រូងភ្នំ Carpathian មានចំណាស់ចាស់ជាងអ្វីដែលយើងធ្លាប់បានគិត។
ស្នាមបាតជើងមិនមែនមានអាយុកាលត្រឹមតែ 10,000 ទៅ 15,000ឆ្នាំដូចដែលបានសន្មត់កាលពីដើមឡើយ ប៉ុន្តែវាអាចមានអាយុកាលរហូតដល់ទៅ 36,500ឆ្នាំ។
តើនរណាជាមនុស្សអាថ៌កំបាំងដែលរស់នៅក្នុងរូងនេះ?
3. រូងភ្នំអាថ៌កំបាំង Royston និងចម្លាក់ចម្លែកដែលគ្មាននរណាអាចពន្យល់បាន

រូងភ្នំ Royston នៅតំបន់ Hertfordshire នៃប្រទេសអង់គ្លេស គឺជាអង្កត់ផ្ចិតតូចមួយមានរាងមូលជាកណ្តឹង។
នៅខាងក្នុងគុហាមានចម្លាក់អាថ៌កំបាំងមួយចំនួនដែលនៅតែមិនអាចពន្យល់បានដោយអ្នកវិទ្យាសាស្ដ្រ និងចម្លាក់ខ្លះទៀតត្រូវបានស្នើឲ្យរក្សាទុកក្នុង គុហាជាកំណប់អាថ៌កំបាំង។
វាត្រូវបានគេប៉ាន់ស្មានថា ការឆ្លាក់នៃចម្លាក់ត្រូវបានគេប្រើប្រាស់ដោយ Knights Templar ដែលបានរកឃើញនៅជិត Baldock ។ មានទ្រឹស្ដីជាច្រើនអំពី គុហានេះ ពួកគេបានសន្និដ្ឋានថា គុហានេះបានបិទបាំងដោយ Freemasons និង Templars ហើយតំបន់នេះអាចជាគុក ឬក៏អាចជាវិហារនៃពួកឥសី។ ទោះជាយ៉ាងណាក៏ដោយរហូតមកដល់ពេលនេះគ្មានទ្រឹស្តីណាមួយត្រូវបានបញ្ជាក់អះអាងច្បាស់លាស់ និងជាក់លាក់នោះទេ។
រូងភ្នំ Royston ជារូងភ្នំតែមួយគត់ដែលត្រូវបានគេឆ្លាក់ជា រូបចម្លាក់បែបសាសនា និងនិមិត្តសញ្ញានៃសាសនា ឬនិមិត្តសញ្ញា Masonic។
4. សំណួរដែលមិនមានចម្លើយទាក់ទង នឹងរូងភ្នំអាថ៌កំបាំង Huashan

វាគ្រាន់តែជាការចៃដន្យមួយ ឬក៏ជាច្បាប់ធម្មជាតិខ្លះៗដែលនៅពីក្រោយបាតុភូតនេះ ពាក្យទាំងនេះជាឯកសាររាយការណ៍ដោយអ្នករុករកស្រាវជ្រាវគុហាដ៏ល្បីល្បាញនេះនៅ Huashan ក្បែរភ្នំ Huangshan នៃខេត្ត Anhui ប្រទេសចិន។
របកគំហើញដ៏អាថ៌កំបាំងបំផុតគឺ នៅជំរាលភ្នំ ហើយជញ្ជាំងខាងក្នុងរបស់ជញ្ជាំងមានរូបរាងដូចៗគ្នា។ ក៏ប៉ុន្តែបើយោងទៅតាមបច្ចេកវិទ្យា នៃពេលវេលា តើមនុស្សបុរាណអាចរចនាវាបានយ៉ាងដូចម្តេច?
ប្រវត្តិសាស្ត្រនិងគោលបំណងនៃរូងភ្នំ Huashan បានរកឃើញដោយចៃដន្យដោយកសិករក្នុងមូលដ្ឋាន។ ឥឡូវនេះមិនទាន់អាចមានការបកស្រាយបាន ដោយសារតែកង្វះពាក្យខ្លះមួយចំនួននៅក្នុងសៀវភៅ ឬនៅលើជញ្ជាំងរូងភ្នំដែលសរសេរពិពណ៌នាអំពីឧបករណ៍ដែលគេបានប្រើប្រាស់។
រូងភ្នំ Huashan ទាំងអស់ មានកម្ពស់ចាប់ពី 10 ម៉ែត្រដល់ 20 ម៉ែត្រ និងយោងតាមការធ្វើតេស្តដែលធ្វើឡើងនៅលើថ្មដែលមានភាពគ្រើមដោយការស្ទាប ឬប៉ះ គេសន្និដ្ឋានថា រូងភ្នំនេះមានអាយុកាលជាង 1700 ឆ្នាំ។
ថ្មខ្លះហាក់ដូចជា អង្គជុំនំជម្រះ – ដែលវាស្ថិតនៅក្នុងរូបរាងផ្សេងគ្នា – ខ្លះមានរាងដូចជាដំរី ឬស្បែកជើង – ដែលទ្រទ្រង់ពិដាន។ បន្ទប់ទាំងនេះ – កន្លែងខ្លះពោរពេញទៅដោយទឹក ហើយខ្លះទៀតជាបន្ទប់អង្គជំនុំជម្រះពីរជាន់ដែលត្រូវបានតភ្ជាប់តាមច្រករបៀង។
មានរូងភ្នំចំនួន 36 ត្រូវបានរកឃើញនៅក្នុងចំណោមភ្នំ Huashan ទាំងអស់ នៃរមណីយដ្ឋានដែលនៅជិតទន្លេសាន់អាន។
នៅខាងក្នុងជ្រៅមានអាងទឹកគ្រីស្តាល់ដ៏ថ្លាមួយ ប៉ុន្តែគ្មានត្រីរស់នៅទីនោះទេ ដោយសារតែទឹកនោះមានសារធាតុរ៉ែខ្ពស់។
ជញ្ជាំង និងដំបូលត្រូវបានគេស្មិតយ៉ាងស្អាតដែលវាដូចគ្នាទៅនឹងសរសរដ៏ធំ និងជណ្តើរថ្មបង្ហាញថា រូងថ្មត្រូវបានជីកដោយមនុស្សប្រុស។
5. គុហាអស្ចារ្យ Ellora: ប្រាសាទមហិមា Kailasa ដែលមានពាសពេញពីភ្នំ: វិស្វករឥណ្ឌាដ៏អស្ចារ្យ នៃការកសាង

Ellora ជាប្រសាទដ៏ល្បីល្បាញលើពិភពលោកផងដែរ វាជាប្រាសាទថ្មដ៏ធំជាងគេបង្អស់ និងប្រាសាទ Kailasa ដែលត្រូវបានគេដាក់ឈ្មោះថា ជាទីសក្ការបូជាដ៏ពិសិដ្ឋរបស់ព្រះសិវៈនៅហិម៉ាឡៃយ៉ា។ ទោះជាយ៉ាងណាពត៌មានជាច្រើនដែលទាក់ទងទៅនឹងប្រវត្តិនៃប្រាសាទគុហារបស់ប្រទេសឥណ្ឌា គឺមានភាពចម្រូងចម្រាស និងមិនប្រាកដប្រជា។ ភាពមិនច្បាស់លាស់មួយទឿតក្នុងការបង្ហាញពីបុគ្គលដែលកសាងប្រាសាទនេះ ហើយថ្មដែលយកមកកសាងប្រាសាទនេះអាចចាស់ជាងអ្វីដែលយើងជឿ និងថ្មខ្លះហាក់ដូចជា ថ្មដែលត្រូវបានគេយកមកប្រើឡើងវីញដើម្បីបំពេញចំណុចកង្វះខាត នៃថ្ម។
ប្រាសាទ នៃគុហា Ellora បានបង្ហាញពីសមត្ថភាព នៃការកសាងដ៏អស្ចារ្យរបស់ប្រជាជនបុរាណ។ វាតំណាងឱ្យឧទាហរណ៏ដ៏អស្ចារ្យ នៃគុណភាពចំណេះដឹងដ៏ខ្ពស់បំផុត នៃស្ថាបត្យកម្មសំណង់ក្នុងការកាត់ថ្មរបស់ឥណ្ឌា។ អ្នកឯកទេសថែរក្សាប្រាសាទក្នុងគុហារបស់ប្រទេសឥណ្ឌា បានទទួលស្គាល់ដោយបើកចំហថា មានចំណុចជាច្រើនដែលពួកគេពុំអាចសន្និដ្ឋានអំពីប្រភពដើម និងអ្នកសាងសង់វាផងដែរ។
នៅមានតក្នុងអត្ថបទក្រោយ!
សូមមេត្តាចូលរួមបញ្ចេញមតិរបស់អ្នកក្នុងអត្ថបទនេះ! សូមអគុណ!