បរទេស៖ មានករណីផ្ទុះដែកកេះ មួយបណ្ដាលឱ្យបុគ្គលិកបំរើការងារក្នុងហាងស៊ុបមួយកន្លែង រងរបួសដោយសារការផ្ទុះនេះធ្វើឱ្យខ្ទាតស៊ុបចេញពីក្នុងឆ្នាំង ពេញផ្ទៃមុនរបស់នាង ដែលហេតុការណ៍បានកើតឡើងកាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ២១:៤៣នាទី នៅហាងមួយឈ្មោះ Haigilao នៅប្រទេសចិន។ តាមប្រភពព័ត៌មានបានឱ្យដឹងថា ភ្ញៀវបានធ្វើឱ្យធ្លាក់ដែកកេះដោយអចេនាចូលទៅក្នុងឆ្នាំងស៊ុប បន្ទាប់មកភ្ញៀវរូបនោះ ហៅអ្នកបំរើនៅក្នុងហាងឱ្យជួយ ស្រង់វាចេញមកវិញ។
តាមរយៈវីដេអូកាមេរ៉ាសុវត្ថិភាព គេឃើញថាអ្នកបំរើស្រីរូបនេះ ព្យាយាមស្វែងរកដែកកេះ ដែលធ្លាក់ចូលក្នុងទឺកស៊ុបហិលពណ៌ក្រហម។ មុនពេលដែលនាងរកវាឃើញ វាបានផ្ទុះចេញពីឆ្នាំងធ្វើឱ្យរលាកអ្នកដែលនៅជុំវិញនោះ។
ជាអកុសលអ្នកបំរើស្រីរូបនេះ រងរបួសខ្លាំងជាងគេគឺរលាកពេញផ្ទៃមុខ ព្រមទាំងខ្លួនផងដែរ ដោយសារតែនាងកំពុងតែអោនស្វែងរកដែកកេះ។ ភ្លាមៗនាងបានទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល។ នេះគឺជាបទពិសោធន៍មួយ សូមប្រុងប្រយ័ត្នទាំងអស់គ្នា៕ ប្រភព៖ wordofbuzz
វីដេអូ៖
https://www.facebook.com/SakarachTV/videos/1229124940598190/