អុញនោះ! មានករណី​លិចសាឡាង​មួយគ្រឿង បណ្តាល​ឱ្យ​រថយន្តធំ និង​ម៉ូតូ​ធ្លាក់ទន្លេ (មានវីដេអូ)

0
2382
Loading...

ក្រចេះ៖ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ​២០១៩នេះ តាម​ប្រភពព័ត៌មានបានរាយការណ៍​​ឱ្យដឹងថា មាន​ករណី​លិចសាឡាងមួយគ្រឿង ដែលបានកើតឡើង​នៅ​ចំណុច​កំពង់ចម្លង​កំពង់គរ ក្នុង​ស្រុកឆ្លូង ខេត្តក្រចេះ។

យោងតាមលោក ឆុង តូរ៉ាន់ អធិការស្រុកឆ្លូង​បានបញ្ជាក់ឲ្យដឹង​ថា ហេតុការណ៍ខាងលើនេះ​បណ្ដាលមក​​ពី​រថយន្តចំនួន​២គ្រឿង ម៉ាក HiNo ដែលមានម្ចាស់​ឈ្មោះ សេង គីម ចាំង បានដឹកដី​ពេញឡានឆ្លង​ពី​ពង្រ ទៅកោះ​តាស៊ុយ បានរអិល​កង់មក​ខាងឆ្វេង​ទាំងពីរ​បណ្ដាល​ឲ្យ​ផ្អៀងតែម្ដងទៅ ហើយរថយន្ដ​ទាំងពីរ​គ្រឿង និង​ម៉ូតូមួយ​គ្រឿង​ត្រូវធ្លាក់ចូល​ក្នុង​ទន្លេ។

តែទោះជាយ៉ាងណា នៅក្នុងហេតុការណ៍​ក្រឡាប់​សាឡាង​នេះ មិនបណ្ដាល​ឲ្យមាន​មនុស្ស​ស្លាប់ ឫរងរបួសនោះទេ​ រថយន្ត​ត្រូវបាន​ស្ទូចឡើង​មកវិញ ហើយម្ចាស់​រថយន្ត​ក៏​បាន​សម្របសម្រួលគ្នា​រួចអស់​ហើយដែរ៕

វីដេអូពីហ្វេសប៊ុក៖

https://www.facebook.com/SakarachTV/videos/2309520642460190/