Loading...
ខេត្តស្ទឹងត្រែង៖ មានការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម នៅខេត្តស្ទឹងត្រែង ដោយសារមានសំឡេងផ្ទុះមួយយ៉ាងខ្លាំង នៅលើអាកាស ហើយក៏មានបំណែកដែកជាច្រើនធ្លាក់មកលើដីនៅរាយប៉ាយ ក្បែរប៉ុស្តិ៍រដ្ឋបាលអូរស្វាយ ក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នៅចម្ងាយប្រមាណជា ៤គីឡូម៉ែត្រ ពីព្រំដែន ប្រទេសឡាវ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង៦ៈ១០នាទីព្រឹក នៅថ្ងៃទី ២៣ ខែឧសភាឆ្នាំ២០១៩នេះ ។ដោយឡែក គេមិនទាន់ដឹងនៅឡើយថា ទាំងនេះជាបំណែកអ្វីឡើយទេ។ ពេលនេះសមត្ថកិច្ច បានប្រមូលបំណែកដែក ដែលផ្ទុះធ្លាក់មកដី នោះ ដើម្បីរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាល អូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង
ដើម្បីធ្វើការស៊ើបអង្កេតបន្តទៀត។ ម៉្យាងវិញទៀតក៏មិនទាន់មានព័ត៌មានថា មានអ្នករងគ្រោះថ្នាក់ដោយសារបំណែកទាំងនេះដែរ៕ ប្រភព៖ហ្វេសប៊ុក