បើចឹងមែន ពិតជារឿងដ៏ហួសចិត្តខ្លាំងណាស់! យកម៉ោងធ្វើការមកមើលវីដេអូតាមទូរស័ព្ទ ហើយតាំងថាការងាររវល់ណាស់

0
1510
Loading...

កាលពីប៉ុន្មានម៉ោងមុននេះ គណនីហ្វេសប៊ុកមួយបានបង្ហោះនូវរូបភាព៣សន្លឹក ជាមួយនឹងសារ ស្នើសុំឱ្យលោកអភិបាលស្រុកស្វាយលើ ជួយមើលកូនចៅផង ដែលពួកគាត់បានយកម៉ោងធ្វើការមកមើលរឿងភាពយន្ត វីដអូផ្សេងតាមទូរស័ព្ទ ជាហេតុដែលធ្វើឱ្យការងារបំរើប្រជាពលរដ្ឋមានការយឺតយ៉ាវខ្លាំង តាំងស្រែកថាការងាររវល់ណាស់។

តាមរយៈគណនីហ្វេសប៊ុកឈ្មោះ កូន នាក់ស្វាយលើ បានសរសេររៀបរាប់ថា៖ ‹‹សូមលោកអភិបាលស្រុកស្វាយលើ​ លើមើលកូនចៅរបស់លោកផង ខ្ញុំបានបាត់សំបុត្របញ្ជាក់កំណើតទៅរកនៅសាលាស្រុកគាត់ថារវល់ចាំកន្លះខែក្រោយឬមួយខែក្រោយចាំមកយក​ ដល់កន្លះខែក្រោយមកខ្ញុំទៅសួរគាត់ថាមិនទាន់បានរកទេរវល់ណាស់​ ចាំបួនដប់ថ្ងៃទៀតចាំមកម្ដងទៀតមកពូ​ តែខ្ញុំបានទៅសួរជាបន្តរបន្ទាប់រហូតតាមពេលដែលពួកគាត់បានណាត់តែគាត់នៅតែនិយាយថាមិនទាន់បានរកទេពូពួកខ្ញុំរវល់ណាស់​ ហើយគាត់និយាយតែមុខខ្ញុំគាត់មិនមើលផងមកដល់ពេលនេះជាងកន្លះឆ្នាំហើយរាល់ពេលដែលខ្ញុំទៅខ្ញុំតែងសង្កេតមើលពួកគាត់រវល់មែន​ រវល់មើលទូរសព្ទគ្រប់ដៃ››​៕ ប្រភព៖ហ្វេសប៊ុក