កំពង់ធំ៖ មានរឿងភ្ញាក់ផ្អើលមួយដល់ខាងស៊ីម៉ាក់ ដោយសារតែកសិករម្នាក់ បានយកគ្រាប់មិនទាន់ផ្ទុះទៅដាក់លើចុងត្នោត ព្រោះគាត់គិតថា ធ្វើយ៉ាងម៉េចយកគ្រាប់មិនទាន់ផ្ទុះដែលគាត់បានជួបប្រទះទាំងនេះ យកទៅទុកដាក់ឲ្យផុតពីដៃក្មេងៗ ខ្លាចក្រែងក្មេងៗយកទៅលេងមានគ្រោះថ្នាក់។
ដូច្នេះជំរើសដ៏ល្អរបស់គាត់នោះ គឺមានតែទុកលើចុងត្នោត (កូនត្នោត)។ ហេតុការណ៍នេះកើតឡើងនៅភូមិអូរសាលា ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ហើយកម្លាំងជំនាញស៊ីម៉ាក់បានដោះគ្រាប់ទាំងនេះដោយសុវត្ថិភាពហើយ។ ទោះជាយ៉ាងណា ទង្វើរបស់លោកពូកសិករនេះ មិនមានសុវត្ថិភាពឡើយ
ដេីម្បីសុវត្ថិភាពសូមកុំប៉ះពាល់ និងត្រូវរាយការណ៍ជាបន្ទាន់មកសមត្ថកិច្ចប៉ូលិស ឬមន្ត្រីស៊ីម៉ាក់ដើម្បីចាត់ការវិញ។ សូមបញ្ជាក់ថា នៅខែមុននេះ មានកសិករម្នាក់បររទេះគោឃើញគ្រាប់នៅក្បែផ្លូវ ចុះលើកចេញពីកន្លែងដើមនោះ ហើយដាក់មិនស្រួលក៏ផ្ទុះឡើងធ្វើឲ្យរូបគាត់រងរបួសជាទម្ងន់។ ដូចនេះសូមដាក់សញ្ញាសម្គាល់ការពារ និងរាយការណ៍ទីតាំងគ្រាប់នោះ ដើម្បីសុវត្ថិភាព៕ ប្រភព៖ហ្វេសប៊ុក