ជប៉ុនមិនឱ្យខ្មែរទើសចិត្តទេ! ស្ពានអ្នកលឿន ជប៉ុន​​ទៅមើលដើម្បីជួសជុលឡើងវិញ ខណៈអ្នកបុកអត់ចូលមកដោះស្រាយ

0
1155
Loading...

ក្រោយ​ស្ពាន​អ្នក​លឿង ឬ​ស្ពានត្សឹបាសា ដែល​ជា​អំណោយ​របស់ជប៉ុន​ជូនកម្ពុជា បាន​រងការ​ខូចខាត​ជា​ខ្លាំង ដោយ​សារ​មាន​អ្នក​ជិះ​រថយន្ត​បុក​មួយទំហឹង​រហូត​បាក់បែកបង្កាន់ដៃ​ដល់ថ្នាក់ពលរដ្ឋដែលបានឃើញហើយទើសភ្នែក និង​រិះគន់ឡើងចាស់ដៃ ដោយសារ​ក្រុម​ឈ្មួញ​ដឹកដី​ ដឹកថ្ម​ និង​ ឡានធំ​ៗ​ ជិះ​បុកមិនស្វាងសោះ។

បើ​តាមមន្រ្តី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុកបានឱ្យដឹងថា ក្រោយពីដឹងដំណឹងខាងលើ ខាង​ទីភ្នាក់ងារជប៉ុន JICA បានដឹក​នាំ​កម្លាំង​ទៅចុះត្រួតពិនិត្យ​កន្លែងដែលរងការ​ខូចខាត និង​គ្រោងជួសជុលឲ្យ​ស្អាត​ឡើង​វិញក្នុងពេលដ៏ឆាប់ខាងមុខ កុំឲ្យ​ពលរដ្ឋ​កម្ពុជា​ឃើញទើសភ្នែក ​

និងមានការ​អន់ចិត្តឃើញស្ពាន​តម្លៃ ១០០លានដុល្លារ ដែល​ជប៉ុន​ខំជួយសាងសង់យ៉ាង​ស្អាត ទៅជាខូចខាតបាត់បង់សោភ័ណភាព​បែប​នេះ។នៅ​ស្ពាន​នេះ ​មាន​កន្លែង​ខូច​ខាត​​ដល់​ទៅ​៣​កន្លែងដោយ​គ្រោះ​ថ្នាក់ ហើយ​ប្រជាជន​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​នេះ ​មើល​ហើយ​ទើស​ភ្នែក​ជា​ខ្លាំង ត្បិត​អី​ស្ពាន​នេះ​ពិត​ជា​ស្រស់​ស្អាត ​មិន​គួរ​ណា​មាន​កន្លែង​បែក​បាក់​យ៉ាង​នេះ ​ហើយ​នៅ​មិន​ទាន់​ជួសជុល​នោះ​ទេ។

បើ​តាម​លោក អ៊ុន សុធា​ ប្រធាន​មន្ទីរសាធារណៈការ ​និង ​ដឹកជញ្ជូន​ ខេត្ត​ព្រៃវែង ​បញ្ជាក់​ឱ្យថា​ ស្ពាន​អ្នក​លឿង​ គ្រប់គ្រង​ដោយ​នាយកកដ្ឋាន​ផ្លូវ​ល្បឿន​លឿន ​របស់​ក្រសួង​សាធារណៈការ​ និង​ដឹក​ជញ្ចូន​ រី​ឯ​ខាង​ការងារ​បច្ចេកទេស​ខាង​ភាគី​ ជប៉ុន ​ជា​អ្នក​មើល​ការ​ខុស​ត្រូវ។ ​ស្ពាន​នេះ​ ប្រើ​គ្រឿង​បន្លាស់​សុទ្ធ​តែ​នាំ​ពី​ជប៉ុន​មក ​

ដូច្នេះ​ត្រូវ​ប្រើ​ពេល​យូរ​ទើប​ដឹក​ដល់​កម្ពុជា ខណៈ​ដែល​រឿង​កាន់​តែ​ធ្វើ​ឱ្យ​យូរ​ទៀត​នោះ ​គឺ​អ្នក​បង្ក​ក៏​មិន​បាន​ចូល​ខ្លួន​ដោះ​ស្រាយ​ដែរ ព្រោះ​សំណង​នៃ​ការ​បុក​ស្ពាន​នេះ​ក៏​ច្រើន​ខ្លាំងផង​ដែរ៕