កុំចេះតែហ៊ាន! បានខ្លួនគេហើយ ពេលខឹងគេ គំរាមកំហែងបង្ហោះរូបអាសអាភាស ចុងក្រោយជាប់ខ្នោះដៃអាល័យស្នេហ៍

0
1525
Loading...

កណ្ដាល៖ ក្រោយពីទទួលបានពាក្យបណ្តឹង សមត្ថកិច្ចបានធ្វើការចាប់ខ្លួនជនសង្សយ័កាលពីវេលាម៉ោង ៣រសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ នៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ជនរងគ្រោះឈ្មោះ ស.វ.ន ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ដែលមានទីលំនៅភូមិកំពង់សំណាញ់ សង្កាត់កំពង់ សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ជនសង្ស័យឈ្មោះ មាស ចម្រើន ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិត្រយូងពង ឃុំជើងព្រៃ ស្រុកបាឆាយ ខេត្តកំពង់ចាម ឃាត់ខ្លួនបាន ដែលប្រើគណនីហ្វេសប៊ុក ១.ឈ្មោះ ចង់បានប្ដីណាស់ ២.ឈ្មោះ ចម្រើន ស៊ីណា និង ៣.ឈ្មោះ ទឹក ហូរមិនហត់។

តាមប្រភពព័ត៌មានបានឱ្យដឹងថា តាមដំណើររឿង កាលពីខែកុម្ភ: ឆ្នាំ២០១៩ ជនរងគ្រោះ បានបើកលេងហ្វេសប៊ុក ក៏ស្រាប់តែមានគណនីហ្វេស៊ុកឈ្មោះ ទឹកហូរមិនហត់ បានអេដ មកជនរងគ្រោះ និងបានឆាតមកនិយាយគ្នាលេង បានប្រហែលជាមួយខែក្រោយមក ឈ្មោះ មាស ចម្រើន (ហ្វេសប៊ុក ទឹកហូរមិន ហត់ បានប្តូរឈ្មោះទៅដាក់ថា ចម្រើន ស៊ីណា) បានសុំស្រឡាញ់ជនរងគ្រោះ ហើយជនរងគ្រោះបាននិយាយថា បើស្រឡាញ់មកជួបសិនមក ចាំស្រឡាញ់គ្នា។

បន្ទាប់មកនៅខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៧.០០នាទី ឈ្មោះ មាស ចម្រើន បានមកជួបជនរងគ្រោះ នៅចំណុចរង្វង់មូលតាខ្មៅ ហើយជនរងគ្រោះ បានជូនជនសង្ស័យ ទៅដេកផ្ទះសំណាក់តែម្នាក់ឯងទេ។លុះព្រឹកឡើងជនរងគ្រោះ បាននាំឈ្មោះ មាស ចម្រើន ទៅលេងបងប្រុស នៅស្រុកកោះធំ បានចំនួន៥ថ្ងៃ រួចជនរងគ្រោះ ក៏បានដេកនៅជាមួយឈ្មោះ មាស ចម្រើន ដូចប្តីប្រពន្ធរៀងរហូតមក ប៉ុន្តែនៅពេលគេងនៅជាមួយគ្នា ឈ្មោះ មាស ចម្រើន តែងតែលួចថតរូបភាព អាសអាភាស ពេលជនរងគ្រោះគេង ដោយមិនឲ្យជនរងគ្រោះ ដឹងខ្លួនឡើយ។

ក្រោយមកទើបជនរងគ្រោះដឹងថា ឈ្មោះ មាស ចម្រើន មានប្រពន្ធ និងកូនហើយ ទើបជនរងគ្រោះបានសុំផ្តាច់ទំនាក់ទំនងជាមួយគ្នា ប៉ុន្តែឈ្មោះ មាស ចម្រើន នៅតែតាមទាក់ទងជនរងគ្រោះ ថែមទាំងប្រើពាក្យសម្តី គំរាមកំហែងបង្ហោះរូបអាសអាភាស (រូបភាពដែលឈ្មោះ មាស ចម្រើន បានលួចថត) ហើយបានឆាតទៅឲ្យមិត្តភក្តិនៅក្នុងហ្វេសប៊ុក និងផ្ញើរូបភាពទាំងនោះ ឲ្យពួកគេមើលថែមទៀតផង។នៅចំពោះមុខសមត្ថកិច្ច

ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើដូចរៀបរាប់ខាងលើពិតប្រាកដមែន ពីព្រោះតែខ្លួនចង់ឲ្យជនរងគ្រោះ ខ្មាស់គេ ហើយមកត្រឡប់មកទាក់ទងគ្នាជាមួយខ្លួនវិញ ។ករណីនេះការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តចាត់ការតាមនីតិវិធីច្បាប់៕ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល