ថ្មីចែស! បុរសម្នាក់ត្រូវនារីជាសង្សារទះ ៥២កំផ្លៀង ដោយសារមិនបានទិញទូរស័ព្ទថ្មីឱ្យ នៅថ្ងៃពិសេស (មានវីដេអូ)

0
721
Loading...

ចិន៖ កាលពីថ្ងៃ ទី២០ ខែឧសភា គូស្នេហ៍មួយគូនៅខេត្តស៊ីឈួនប្រទេសចិន បានបង្កការភ្ញាក់ផ្អើលមួយ ក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់របស់ចិន។ នារីម្នាក់បានទះកំផ្លៀងបុរសជាសង្សារចំនួន ៥២ដង ដោយសារតែមិត្តប្រុសរបស់នាងមិនបានទិញទូរស័ព្ទថ្មីឱ្យជាអំណោយដល់នាង។ វីដេអូទះកំផ្លៀងនេះត្រូវបានថតចេញពីកាមេរ៉ាសុវត្ថិភាព

និងវីដេអូទូរស័ព្ទអ្នកនៅទីនោះ ដែលវាបង្ហាញយ៉ាងច្បាស់ថា នារីម្នាក់នោះពិតជាកំពុងប្រមាថបុរសជាសង្សារ និងទះគាត់ជាច្រើនកំផ្លៀង ខណៈដែលបុរសនោះនៅស្ងៀម និងទ្រាំទទួលយកការប្រមាថ។ យ៉ាងណាមិញក្រោយការស៊ើបអង្កេត ប៉ូលីសបានរកឃើញថា បុរសម្នាក់នេះពិតជាត្រូវបានមិត្តស្រីរបស់គាត់ទះកំផ្លៀង ៥២ដង ដោយនាងបានខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីបុរសនោះមិនបានបំពេញតាមការស្នើសុំរបស់នាង

ដោយនាងចង់បានទូរស័ព្ទទំនើបថ្មីនៅថ្ងៃពិសេស។ នៅពេលដែលប៉ូលីសទៅដល់កន្លែងកើតហេតុ ហើយមានបំណងបំបែកពួកគេ ប៉ុន្តែបុរសនោះបានទទូចមិនឱ្យបំបែកឡើយ ដោយគាត់បាននិយាយថា គាត់ជាអ្នកខុស ហើយមានតែទ្រាំឱ្យនារីជាសង្សារធ្វើបែបនេះទើបនាងអាចស្ងប់ចិត្តបាន។

ប៉ូលីសក៏បានរកឃើញផងដែរថា លុយដែលបុរសខំរកមកបាន ភាគច្រើនត្រូវបានចំណាយទៅលើមិត្តស្រីរបស់គាត់ (gold digger)។ ខណៈដែលអាជ្ញាធរមិនអាចបញ្ចុះបញ្ចូលអ្នកទាំងពីរ ឱ្យយកបញ្ហានេះទៅកាន់ដោះស្រាយនៅប៉ុស្តិ៍ប៉ូលិសបាននោះ អ្នកទាំងពីរបានប្តេជ្ញាចិត្តថា នឹងដោះស្រាយបញ្ហារបស់ពួកគេឱ្យកាន់តែមានភាពអត់ឱនឱ្យគ្នានៅពេលអនាគត៕ ប្រភព៖worldofbuzz

វីដេអូ៖