ភ្នំពេញ៖ នៅវេលាម៉ោងជាង១២យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ជនជាតិចិនពីរក្រុមបើកឡានបុកគ្នា និងវាយគ្នាផ្អើល ខណ្ឌបឹងកេងកងទាំងកណ្តាលយប់ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅតាមបណ្ដោយផ្លូវ៣៦០ កែងផ្លូវ៩៥ស្ថិត ក្នុង សង្កាត់បឹងកេងកង២ ខណ្ឌបឹកកេងកង រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក HYUNDAI STAREX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AZ-3693 បើកបរដោយជនជាតិមួយក្រុម ធ្វើដំណើរតាមបណ្ដោយផ្លូវ៩៥ ក្នុងល្បឿនយ៉ាងលឿនលុះមកដល់ចំណុចកើតហេតុ
ស្រាប់តែជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាក HYUNDAI STAREX ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-3376 ដែលកំពុងធ្វើដំណើរ តាមបណ្ដោយផ្លូវ៣៦០ ក្នុងទិសដៅពីកើតទៅលិចចំជំហៀងខាងឆ្វេង បណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំផងដែរ។បន្ទាប់ពីរថយន្តទាំងពីរជួបគ្រោះថ្នាក់ចរាចរណ៍ហើយ
ភ្លាមៗនោះភាគីរថយន្តទាំងពីរបានចុះពីលើរថយន្តប្រកែកគ្នា រហូតដល់បង្កជាករណីហិង្សាដេញវាយគ្នាពេញផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្ដងទៅ។ក្រោយពេលកើតហេតុសមត្ថកិច្ចមកដល់កន្លែងកើត និងធ្វើការវាស់វែង ព្រមទាំងយករថយន្តទាំងពីរ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ទៀត៕
សូមទស្សនាវីដេអូពីfreshnewsខាងក្រោម៖