Loading...
ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការផ្អាកផ្គត់ផ្គង់ទឹកស្អាតមួយរយៈពេលខ្លី ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅយប់ថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០១៩ ចាប់ពីម៉ោង ២០:០០នាទីយប់ ដល់ម៉ោង ២៤:០០នាទីយប់ ដើម្បីកាត់ភ្ជាប់បណ្តាញចែកចាយទឹកថ្មីទំហំ១១០មម នៅលើចិញ្ចើមផ្លូវលេខ៤៤៨K ហើយគុណភាពទឹកអាចនឹងមានភាពល្អក់កកក្នុងរយៈពេលខ្លី ក្រោយពេលកាត់ភ្ជាប់បំពង់ទឹកថ្មីរួច៕