ជាសារដាស់តឿន គួរប្រយ័ត្ន! ដាក់​កូនតូចពីមុខ ឈប់​ម៉ូតូ​មិនពន្លត់​ម៉ាស៊ីន ប្រយ័ត្នដូចករណីនេះ (មានវីដេអូ)

0
2499
Loading...

ជារឿយៗ បងប្អូនខ្មែរ ពេលជិះម៉ូតូចូលចិត្តដាក់កូនក្មេងពីខាងមុខពេលទៅណាមក។ ការធ្វើបែបនេះ អាចនឹងបង្កគ្រោះថ្នាក់ផ្សេងៗអាចកើតមានឡើង ប្រសិនបើយើងមិនប្រុងប្រយ័ត្ននោះ។ជាក់ស្ដែង បើយោង​តាម​វីដេអូ ដែល​ត្រូវបានថតដោយ​កាមេរ៉ា​សុវត្ថិភាព នៅក្នុង​ប្រទេស​វៀតណាមនោះ

គេឃើញបុរសម្នាក់អាចជាឪពុករបស់ក្មេងស្រីតូច បានឌុបនាងតូច​ដាក់​អង្គុយ​ពីមុខ មក​ឈប់​នៅ​ហាង​លក់ទំនិញ​មួយ ខណៈពេល​នោះ ឱពុកបានលើក​កូនស្រី​ចុះ​ពី​ម៉ូតូដោយមិនបានពន្លត់ម៉ាស៊ីនម៉ូតូ ស្រាប់តែ​ដៃ​ឆ្វេង​របស់​នាង​តូច​ចាប់​ហ្គា​មូល​ឡើង បណ្តាលឱ្យម៉ូតូស្ទុះ​បុកទំនិញមុខហាង រួចហើយ​ដួលសង្កត់ពី​លើនាងតូច​ទៀត៕ ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖

វីដេអូថតពីកាមេរ៉ាសុវត្ថិភាព៖​