ថៃ៖ យ៉ាងហោចណាស់ក៏មានកម្មករកំពង់ផែចំនួន ២៥នាក់បានរងរបួស និងអ្នកផ្សេងទៀត ត្រូវបានជម្លៀសចេញ បន្ទាប់ពីមានការផ្ទុះឆេះចេញពីកុងតឺន័រ នៅលើកប៉ាល់ KMTC Hong Kong យ៉ាងសន្ធោសន្ធៅ ដែលចូលចតក្នុងកំពង់ផែ Laem Chabang នៅក្នុងខេត្តឈុនបុរី ភាគខាងកើតបាងកក កាលពីព្រឹកថ្ងៃសៅរ៍ទី២៥ ខែឧសភា ឆ្នាំ២០១៩។
យោងតាមសារព័ត៌មាន The Nation ដែលបានចុះផ្សាយនាមុននេះបន្តិចបានឱ្យថាការផ្ទុះឆេះនេះ កើតឡើង វេលាម៉ោងប្រមាណ ៨ព្រឹក បានផ្ទុះឆាបឆេះឡើង ជាមួយនឹងផ្សែងខ្មៅ និងអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅទៅលើមេឃ។ កម្មករកំពង់ផែរាប់ពាន់នាក់កំពុងធ្វើការនៅក្នុងតំបន់នោះត្រូវបានជម្លៀសចេញជាបន្ទាន់ ។
បន្ទាប់ពីហេតុការណ៍ខាងលើកើតឡើងដែលបានបណ្តាលឲ្យកម្មករយ៉ាងតិច ២៥នាក់រងរបួល និង បានបញ្ជូនទៅមន្ទីរពេទ្យក្បែរៗនោះដើម្បីសង្គ្រោះបន្ទាន់ បន្ទាប់ពីត្រូវបានប៉ះពាល់នឹងម្សៅពណ៌សម្យ៉ាង៕ ប្រភព៖ The Nation
Loading...