នេះនេះ! សមត្ថកិច្ច ឆ្មក់បង្ក្រាបទីតាំងល្បែងជល់មាន់តាមអនឡានដ៏ធំ ក្រោមស្លាកយីហោ ហាងកាហ្វេ (មានវីដេអូ)

0
1366
Loading...

ភ្នំពេញ៖ ប៉ុន្មានម៉ោងមុននេះបន្តិច កម្លាំងរបស់គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ បានឆ្មក់បង្ក្រាបទីតាំងបើកល្បែងស៊ីសងជល់មាន់តាមអនឡានដ៍ធំមួយកន្លែង ក្រោមស្លាកយីហោហាងកាហ្វេ ឃាត់ខ្លួនមនុស្សនិងម៉ូតូជាច្រើនគ្រឿង រួមទាំងដកហូតបានវត្ថុតាងមួយចំនួនធំថែមទៀត ដែលប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ៣៥៧ ក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ការចុះបង្ក្រាបខាងលើនេះ បានធ្វើឡើងដោយមានការដឹកនាំ និងបញ្ជារដោយផ្ទាល់ពីលោក ចេង មុន្នីរ៉ា អភិបាលខណ្ឌច្បារអំពៅ ដឹកនាំកម្លាំងដោយលោក ណុប ផា អភិបាលរងខណ្ឌ និងមានការចូលរួមពីលោក ម៉ៅ សឿត អធិការរងទទួលផ្នែកព្រហ្មទណ្ឌខណ្ឌច្បារអំពៅ រួមនិងកងកម្លាំងជាច្រើននាក់ ។ គេឃើញមានចាក់ភ្នាល់ជល់មាន់ តាមអនឡាន ដោយដាក់ទូរទស្សន៍ធំៗបញ្ចាំ មានតុកៅអីជាច្រើនទុកសម្រាប់អង្គុយភ្នាល់ ថែមទាំងមានអង្រឹងសម្រាប់ដេកពេកចុកចង្កេះទៀតផង ពិតជាមិនធម្មតាមែនចំពោះទីតាំងមួយនេះ។

ជាក់ស្តែងក្នុងការបង្ក្រាបនេះ សមត្ថកិច្ចបានដកហូតម៉ូតូជាច្រើនគ្រឿង ឃាត់ខ្លួនបានម្ចាស់ទីតាំង រួមទាំងដកហូតវត្ថុតាងមួយចំនួនធំផងដែរ ដឹកយកទៅរក្សាទុកនៅសាលាខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕ (ប្រភព៖TVFB)

សូមវីដេអូរបស់TVFBខាងក្រោម៖

https://www.facebook.com/TVOfficialChannel/videos/468132133960166/