ពិតជាសោកស្ដាយ! សុនខឈ្មោះ DIA ដែលបម្រើមនុស្សជាតិ ក្នុងការបោសសម្អាតមីន មិនទាន់ផ្ទុះនៅកម្ពុជា បានបាត់បង់ជីវិតហើយ

0
1020
Loading...

ពិតជាគួរឲ្យសោកស្តាយណាស់ ដោយសារអង្គភាពសុនខស៊ីម៉ាក់ បានបាត់បង់នូវ សុនខញីមួយក្បាល ដែលមានឈ្មោះថា DIA អាយុជាង ៨ឆ្នាំ មកពីប្រទេសប៊ូសស្នៀ ដែលបានបំរើប្រយោជន៍មនុស្សជាតិ មានសកម្មភាពបោសសម្អាតមីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។ ទន្ទឹងនឹងនេះ​ សុនខនេះបានបង្កេីតកូនសុនខ១០ក្បាល ដើម្បីជាប្រយោជន៍ដល់អង្គភាពសុនខសុីម៉ាក់ផងដែរ នេះបើយោងតាមការបង្ហោះរបស់លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩នេះ ។សុនខដែលបម្រើក្នុងវិស័យបោសសម្អាតមីន សុនខប្រឆាំងគ្រឿងញៀន​ សុនខសន្តិសុខ​ សុនខប្រឆាំងភេវរកម្ម​

សុនខកងទព័​ សុនខគ្រួសារ ជាមិត្តភ័ក្តិ​ ជាមិត្តរួមអាវុធ​ ដ៏ស្មោះត្រង់បំផុត​ ពួកគេខិតខំហាត់ពុតលត់ដំ តាំងពីតូច​រហូតមានជំនាញច្បាស់លាស់ និងមានសមត្ថភាពបំរេីមនុស្សលោករបស់យើង។ អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ក៏បានសំណូមពរឲ្យបងប្អូនមួយចំនួនបញ្ឈប់ជាបន្ទាន់ក្នុងការបរិភោគសាច់សុនខ ដោយលោកបានលើកឡើងថា ‹‹អ្នកបរិភោគសាច់សុនខ​ ដូចបរិភោគសាច់កូនចៅមិត្តភ័ក្តិខ្លួនឯង​ ហេីយការបរិភោគសាច់សុនខនេះ​ វាក៏ប្រឆាំងទៅនឹងទំលៀមទំលាប់​ វប្បធម៌ប្រពៃណីដ៍ល្អប្រពៃនៃជាតិសាសន៍ខ្មែរយេីងផងដែរ››៕ ប្រភព៖ហ្វេសប៊ុក