Loading...
ពូជដំរីរោមក្រាស់ Woolly Mammoth ត្រូវបានផុតពូជអស់រយៈពេលជាង ៤០០០ឆ្នាំមកហើយ ប៉ុន្តែឥឡូវនេះ ក្រុមអ្នកវិទ្យាសាស្ត្រអះអាងថា សត្វប្រភេទនេះ នឹងអាចកើតមានឡើងវិញ នៅលើផែនដីរបស់យើង ក្នុងរយៈពេល ២ឆ្នាំទៀត។
បច្ចុប្បន្ន គម្រោងមួយដែលគ្រោងធ្វើឲ្យដំរីរោមក្រាស់ Woolly Mammoth មានជីវិតរស់នៅលើផែនដីនេះវិញ បានបង្ហាញឲ្យដឹងថា នៅក្នុងរយៈពេល២ឆ្នាំទៀត ពូជដំរីដែលមានមាឌធំសម្បើមនេះ អាចនឹងត្រូវបានបង្កើតឡើង ជាប្រភេទកូនកាត់រវាង ដំរីអាស៊ី និង ដំរី Mammoth
ហើយគេប្រហែលជាឲ្យឈ្មោះវាថា ‹‹Mamephant››។ វានឹងត្រូវបង្កើតឡើងពី DNA ដែលស្រង់ចេញពីសាកសពដំរី Mammoth ដែលកក ត្រូវបានគេបានរក្សាទុកជាយូរណាស់មកហើយ។
គួរឲ្យដឹងផងដែរថា ពួកដំរីរោមក្រាស់ប្រភេទនេះ បានដើរត្រាច់ចរ នៅឯវាលអត់មានដើមឈើនៃតំបន់ស៊ីបេរី (Siberia) មុនពេលដែលមនុស្សសម័យបុរាណ ប្រហែលជាបានដេញប្រមាញ់វារហូតដល់ផុតពូជអស់៕ ប្រភព៖Reuters