Loading...
ត្បូងឃ្មុំ: ស្ត្រីម្នាក់បើករថយន្តហាយឡែនឌ័រ បុករះចូលហាងលក់ម៉ូតូ នៅផ្សារថ្នល់ទទឹង បង្កការខូចខាតម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ចំនួន១១គ្រឿង បណ្ដាលឱ្យមានការភ្ញាក់ផ្អើលឡើង នាវេលាម៉ោង០៨ព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩នេះ នៅផ្ទះហាងលក់ម៉ូតូមួយកន្លែង ត្រង់ចំណុចផ្លូវបំបែកផ្សារថ្នល់ទទឹង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ចំពោះរថយន្តបង្កហេតុ ជាម៉ាក ហាយឡែនល៍ឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-9972 បើកបរដោយស្ត្រីម្នាក់។ មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍នេះឡើង គឺមកពីស្ត្រីខាងលើ ច្រឡំ ជាន់ហ្គែរ ស្មានតែហ្វ្រាំង ក៏ជ្រុលបុកចូលមួយទំហឹងបែបនេះទៅ៕ ប្រភព៖ហ្វេសប៊ុក