ស្អាតកប់! តារាថៃ Patricia Good លេងឈុតប៊ីគីនីឃើញរាងឡើងអេម (រូបភាពច្រើន)

0
3712
Loading...

ថៃ៖ រូប​សម្រស់​ស្រស់ស្អាត ជាក្ដីប្រាថ្នា​នារីគ្រប់រូបចង់បាន ហើយ​បើ​មាន​រូបរាង​ស្រ​ឡូ​ន​ស្អាត​ទៀត​នោះ​រឹតទេ អស្ចារ្យបំផុត​សម្រាប់​មនុស្ស​ស្រី ។ និយាយរឿងទាំងពីរខាងលើវិញ តារា​សម្ដែង​ថៃ​នាង Patricia Good ជា​មនុស្ស​ស្រី​ដែលមាន​សំណាង​ម្នាក់ដែរ ព្រោះ​នាង​កើតមក​បាន​ទាំង​ព្រមតែម្ដង មិន​ថា​រូប​សម្រស់ ឬ រូបរាង​នោះឡើយ។​

​កាលពីម្សិលមិញនេះក្នុងថ្ងៃចុង​សប្ដាហ៍​នេះ តារា​ស្រី Patricia Good បាន​ចេញដើរ​លំហែកាយ​នៅ​តំបន់​សមុទ្រ​មួយកន្លែង និង​បាន​បង្ហោះ​រូបថតប៉ុន្មាន​សន្លឹក​លើ​គណនី IG បង្ហាញ​ពី​ដំណើរ​កម្សាន្ត​ដ៏​រីករាយ​របស់​នាង ដែលនាង Patricia Good បានលេងខ្លួន​សិច​ស៊ី​គួរឱ្យ​ទាក់ទាញ​ខ្លាំងណាស់​ជាមួយ​ឈុត​ប៊ី​គី​នី​។

​បន្ថែម​ទៅលើ​ភាព​សិច​ស៊ី​បញ្ចេញ​សាច់​សខ្ចី​របស់​តារា​ស្រី​ថៃ​ខាងលើ មហាជន​ចាប់អារម្មណ៍​មិន​ស្ទើរ​នោះទេ​ទៅលើ​ដងខ្លួន​ដ៏​ល្វត​ល្វន់​របស់​តារា​ថៃ Patricia Good មិន​ត្រឹមតែបុរសៗ​មួយចំនួន​ក៏​ទប់ចិត្ត​លង់​ស្នេហ៍​នាង​មិនបាន​នោះទេ សូម្បី​ធ្វើឱ្យ​នារីៗ​សម្លឹង​មិន​ដាក់​ភ្នែក​នោះដែរ ព្រោះថាដងខ្លួន​ដ៏​ស្រ​ឡូ​ន​ស្អាត​តាំងពី​ក្បាល​ដល់​ចុងជើង និង ចង្កេះ​ដ៏​តូច​ច្រឡឹង​របស់​នាង ពិតជាស្អាតកប់មែន៕

តោះទស្សនាកម្រងរូបភាពខាងក្រោមនេះ៖