ម៉ិចស៊ីកូ៖ នៅថ្ងៃសៅរ៍នេះ (ម៉ោងក្នុងតំបន់) អាជ្ញាធរម៉ិចស៊ីកូបានឱ្យដឹងថា ឧទ្ធម្ភាគចក្រយោធាមួយគ្រឿង ដែលចូលរួមក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យ បានធ្លាក់នៅឯតំបន់ភាគកណ្ដាលនៃប្រទេស កាលពីថ្ងៃសុក្រ និងបានផ្ដាច់ជីវិតមនុស្សនៅលើនោះទាំងអស់៦នាក់។ នេះបើតាមការចេញផ្សាយ ពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩នេះ។
បើយោងតាម អាជ្ញាធរម៉ិចស៊ីកូបានបញ្ជាក់ថា ឧទ្ធម្ភាគចក្រធ្លាក់ខាងលើ គឺ ឧទ្ធម្ភាគចក្រ MI-17 បានធ្លាក់នៅចំងាយ៨៩គីឡូម៉ែត្រ ពីភាគខាងជើងនៃទីក្រុង Jalpan de Sierra ស្ថិតនៅក្នុងរដ្ឋ Queretaro ភាគកណ្ដាលប្រទេសម៉ិចស៊ីកូ ជាទីដែលក្រុមពន្លត់អគ្គិភ័យកំពុងជួយពន្លត់ភ្លើងឆេះព្រៃ។
ប៉ុន្តែចំពោះមូលហេតុនៃគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រនេះ នៅមិនទាន់ត្រូវបានបញ្ជាក់នៅឡើយនោះទេ ស្របពេលការស៊ើបអង្កេតកំពុងតែធ្វើឡើង៕ ប្រភព៖ Reuters
#Entérate #Oaxaca | Jalpan de Serra.
Se confirma el desplome de helicóptero MI-17 de la #SEMAR que realizaba maniobras para sofocar el incendio forestal.Extraoficialmente fallecieron 7 personas, el piloto, 5 marinos y un empleado de #CONAFOR. pic.twitter.com/i86jgmIKFR
— heyoaxaca (@heyoaxacamx) May 25, 2019