អំឡុងពេលទស្សនកិច្ចទីក្រុងឡុងក្នុងឆ្នាំ១៩២០ ព្រះរាជាឥណ្ឌា មហារាជាព្រះនាម Maharaja Jai Singh បានគ្រងសំលៀកបំពាក់ធម្មតាយាងទតរថយន្តថ្លៃ ដោយបានធ្វើដំណើរក្នុងសម្លៀកបំពាក់សាមញ្ញលើដងវិថីឈ្មោះ Bond។ ទ្រង់បានឃើញហាងដាក់បង្ហាញរថយន្តម៉ាក Rolls Royce ហើយក៏យាងចូលក្នុងបំណងសាកសួរតម្លៃ និងលក្ខណៈពិសេសរបស់រថយន្ត។ អ្នកលក់និយាយថាគាត់ជាជនជាតិឥណ្ឌាក្រីក្រ ដូច្នេះពួកគេបានប្រមាថគាត់ហើយដេញគាត់ចេញពីកន្លែងដាក់តាំងបង្ហាញរថយន្ត ។

បន្ទាប់ពីការប្រមាថនេះមក មហារាជា Maharaja Jai Singh បានត្រលប់ទៅបន្ទប់សណ្ឋាគាររបស់ព្រះអង្គវិញហើយបានបញ្ជាឱ្យអ្នកបម្រើរបស់គាត់ទូរស័ព្ទទៅកាន់អ្នកលក់នៅកន្លែងដាក់បង្ហាញរថយន្ត ដោយប្រាប់ថាមហារាជានៃ Alwar (Maharaja of Alwar) មានចំណាប់អារម្មណ៍ក្នុងការទិញរថយន្តមួយចំនួន។ ពីរ បីម៉ោងក្រោយមក មហារាជា បានទៅដល់កន្លែងតាំងបង្ហាញរថយន្ត Rolls Royce ម្តងទៀត ប៉ុន្តែក្នុងសម្លៀកបំពាក់បែបរាជវង្ស ។
ទីកន្លែងដាក់តាំងបង្ហាញរថយន្ត មានរៀបចំក្រាលកម្រាលព្រំពណ៌ក្រហមដើម្បីស្វាគមន៍មហារាជា ហើយអ្នកលក់ទាំងអស់បានឱនក្បាលដោយការគោរព។ មហារាជាបានទិញឡានទាំងអស់ ៦គ្រឿង ដែលមានដាក់នៅកន្លែងតាំងបង្ហាញនៅពេលនោះ ដោយបង់ជាសាច់ប្រាក់សុទ្ធពេញថ្លៃ បូករួមទាំងថ្លៃដឹកជញ្ជូនផងដែរ ។បន្ទាប់ពីបានដឹកទៅដល់ឥណ្ឌា មហារាជាបានបញ្ជាឱ្យសាលាក្រុង ប្រើប្រាស់រថយន្ត Rolls Royce ចំនួន ៦គ្រឿងនោះ សម្រាប់សម្អាត និងដឹកជញ្ជូនសម្រាមក្នុងទីក្រុង។ បន្ទាប់ពីរងការស្អុយឈ្មោះយ៉ាងធ្ងន់ធ្ងរមក ការលក់រថយន្ត Rolls Royce បានធ្លាក់ចុះយ៉ាងឆាប់រហ័ស ហើយប្រាក់ចំណូលរបស់ក្រុមហ៊ុនបានបង្ហាញពីការធ្លាក់ចុះយ៉ាងគំហុក ។
នៅទីបំផុតពួកគេបានផ្ញើរទូរលេខទៅកាន់ស្តេចឥណ្ឌា Maharaja Jai Singh ដោយសុំអភ័យទោស ចំពោះឥរិយាបថរបស់ពួកគេនៅពេលដែលគាត់បានមកទស្សនាសាលការតាំងបង្ហាញនៅទីក្រុងឡុង ហើយពួកគេក៏បានផ្តល់ជូនគាត់នូវរថយន្ដ Rolls Royce ចំនួន ៦គ្រឿងដោយឥតគិតថ្លៃថែមទៀតផង។ ព្រះមហាក្សត្របានទទួលយកការសុំអភ័យទោសរបស់ពួកគេ ហើយបានឈប់ប្រើរថយន្តទាំងនោះ ដើម្បីប្រមូលសម្រាមតទៅទៀត ។
មិនមានប្រភពបញ្ជាក់ច្បាស់ថា តើរឿងខាងលើនេះ បានកើតឡើងពិតប្រាកដ ឬយ៉ាងណានោះទេ? ព្រោះវាបានរំលងទៅច្រើនឆ្នាំណាស់ទៅហើយ។ ប៉ុន្តែវាមានអត្ថន័យអប់រំមនុស្ស កុំវាយតម្លៃអ្នកដទៃតាមសម្បកក្រៅ ត្បិតទ្រព្យសម្បត្តិមិនមែនបង្ហាញពីតម្លៃពិតរបស់មនុស្សនោះឡើយ៕ ប្រភព៖ desinema