អាជ្ញាធរថៃ រងការរិះគន់យ៉ាងចាស់ដៃ ដោយសារទឹកស្អុយ ហូរចូលសមុទ្រ ខ្លាំងដូចទឹកបាក់ទំនប់ (មានវីដេអូ)

0
1235
Loading...

កាលពីសប្ដាហ៍មុននេះ អាជ្ញាធរខេត្តប៉ាតាយ៉ា រងការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់ប្រជាពលរដ្ឋ ក្រោយពីវីដេអូទឹកស្អុយហូរចូលសមុទ្រដូចទឹកបាក់ទំនប់ នៅឆ្នេរ Jomtien ក្នុងខេត្តប៉ាតាយ៉ា ប្រទេសថៃ ធ្វើឱ្យទឹកសមុទ្រប្រែជាខ្មៅស្អុយ លាយឡំ និងលាមកទៀតផង។ តាមប្រភពព័ត៌មានបានឱ្យដឹងថា មូលហេតុបណ្ដាលឱ្យមានទឹកស្អុយហូរចូលសមុទ្របែបនេះ គឺបណ្ដាលកង្វះប្រព័ន្ធចំរោះទឺកកខ្វក់ និងគម្របលូ។ ខាងអាជ្ញាធរបានបញ្ជាក់ប្រាប់ថា ៩០ភាគរយ នៃទឹកកខ្វក់នេះ ដោយសាផ្ទះប្រជាពលរដ្ឋ ភោជនីយដ្ឋាន និងសណ្ឋាគារ នៅក្នុងក្រុង។

បន្ទាប់ពីវីដេអូនេះ ត្រូវបានបង្ហោះ និងរងការរិះគន់យ៉ាងខ្លាំងពីប្រជាជនថៃមក មកដល់ពេលនេះបញ្ហាទឹកកខ្វក់នេះត្រូវបានទប់ស្កាត់ ។ តែទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋថៃចាត់ដំណោះស្រាយដែលខាងអាជ្ញាធរកំពុងធ្វើនេះ ជារឿងដ៏ឆ្កួតលីលា មិនមែនជាមធ្យោបាយដ៏ល្អឡើយ ពួកគេជំរុញឱ្យមានដំណោះស្រាយដែលល្អជាងនេះ។ គួរបញ្ជាក់ផងដែរ បញ្ហាទឹកកខ្វក់ហូរចូលសមុទ្រ និងបញ្ហាសំរាមកំពុងក្លាយជាប្រធានបទដ៏ក្ដៅគគុកមួយនៅក្នុងប្រទេសថៃ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយមិនមែនតែសមុទ្រប៉ាតាយ៉ា ទេដែលមានបញ្ហា សូម្បីតែខាងភូកេតក៏ទទួលរងនូវបញ្ហាអស់ទាំងនេះផងដែរ៕ ប្រភព៖ The Nation

มันเกิดอะไรเนี้ยยยย !! นาจอมเทียนซอย8

Posted by เรารักพัทยา on Saturday, May 18, 2019