រន្ធត់ណាស់! យ៉ាងហោចណាស់ សិស្ស ២០នាក់ ត្រូវបានស្លាប់ និងច្រើននាក់រងរបួស ដោយសារអគ្គីភ័យដ៏អាក្រក់មួយ នៅឥណ្ឌា (មានវីដេអូ)

0
1478
Loading...

ឥណ្ឌា៖ ហេតុការណ៍ដ៏អាក្រក់បានកើតឡើង នៅក្នុងប្រទេសឥណ្ឌា បណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ២០នាក់ ត្រូវបានស្លាប់ ភាគច្រើនជាសិស្ស និងជាច្រើននាក់ទៀតរងរបួស នៅក្នុងហេតុការណ៍អគ្គីភ័យឆាបឆេះអគារពាណិជ្ជកម្មនៅនៅតំបន់ Sarthana នៃទីក្រុង Surat ប្រទេសឥណ្ឌា ខណៈដែលផ្សែងខ្មៅបក់ចេញតាមបង្អួច។

យោងតាមក្រុមសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា អគ្គីភ័យនេះត្រូវបានគេជឿជាក់ថា បានបង្កឡើងដោយសារកំហុសឆ្គង បញ្ហាអគ្គីសនីនៅក្នុងម៉ាស៊ីនត្រជាក់ ហើយពេលនេះ ម្នាក់ក្នុងចំណោមម្ចាស់នៃមជ្ឈមណ្ឌលសិក្សាត្រូវបានគេចាប់ខ្លួន និង២នាក់ទៀតនឹងចាប់ខ្លួនក្នុងពេលឆាប់ៗ។ ខាងប៉ូលីសក៏បានបញ្ជាក់ប្រាប់សារព័ត៌មានដែរថា អ្នកទាំង៣នាក់នេះ នឹងត្រូវចោទប្រកាន់ពីបទមនុស្សឃាត។

សារព័ត៌មាន Reuters បានរាយការណ៍ថាអ្នកស្លាប់ទាំងអស់នោះមានអាយុក្រោម ២០ឆ្នាំ ហើយមនុស្សជាច្រើនត្រូវជាប់គាំងដោយសារភ្លើង បានចាប់ផ្តើមឆេះនៅជិតជណ្តើរ។ ក្នុងនោះសិស្ស ៥០នាក់គឺស្ថិតនៅជាន់លើនៃអគារ ហើយសិស្សភាគច្រើនបានស្លាប់ដោយសារថប់ដង្ហើម និងការលោតចុះពីលើអគារ នោះ ។

សូមទស្សនាវីដេអូដ៏រន្ធត់ ខាងក្រោមនេះ៖