រថយន្តកាម៉ារី បើកលឿនជ្រុលបុកគូទរថយន្តកុងតឺន័រ ហើយក៏ឆ្លងចរន្តឆាបឆេះខ្ទេចហ្មត់ នៅលើស្ពានច្បារអំពៅទាំងយប់

0
1185
Loading...

ភ្នំពេញ៖ កាលវេលាម៉ោង ១ៈ៣០នាទីយប់រំលងអធ្រាតឈានចូលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ ហេតុការណ៍បង្កឱ្យមានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយបុរសម្នាក់បើករថយន្តកាម៉ារីបាឡែនមួយគ្រឿងក្នុងល្បឿនលឿនបានទៅបុកគូទរថយន្តកុងតឺន័រពីក្រោយពេញ ទំហឹងបណ្ដាលឲ្យឆ្លងចរន្តបង្កើតជាភ្លើងឆាបឆេះសន្ធោសន្ធៅ តាមបណ្ដោយផ្លូវជាតិលេខ១ ត្រង់ចំណុចលើស្ពានមុនីវង្សចាស់ ក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសបានម្នាក់បើករថយន្តម៉ាក កាម៉ារីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-0830 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចបានឡើងស្ពានមុនីវង្សចាស់ក្នុងល្បឿនលឿន ខណៈមកដល់ចំនុចកើតហេតុបានជ្រុលទៅបុកគូទរថយន្តកុងតឺន័រ ពីក្រោយ

បណ្ដាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខយ៉ាងដំណំ។ រីឯរថយន្តកុងតឺន័រវិញ មិនបានឈប់ទេក៏បើកបន្តដំណើរទៅបាត់ឈឹងតែម្ដង ។ភ្លាមៗ គេឃើញម្ចាស់រថយន្តកាម៉ារី ចុះមកមើលរថយន្តរបស់ខ្លួន ហើយក៏បានឡើងរថយន្តបញ្ឆេះ ស្រាប់តែឆ្លងចរន្តបង្កើតជាភ្លើងឆាបឆេះតែម្ដងទៅ ឃើញដូច្នេះម្ចាស់ ក៏គេចខ្លួនបាត់ ទុកឱ្យរថយន្តឆេះកាន់ខ្លាំងឡើងៗ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុ ព្រមទាំងហៅរថយន្តពន្លត់អគ្គីភ័យមួយគ្រឿងមកបាញ់ពន្លត់ ទើបរលត់ទាំងស្រុង តែរថយន្តនេះបានឆេះហ្មត់ទៅហើយ។ រថយន្តនេះ ត្រូវសមត្ថកិច្ចស្ទូចយកទៅស្នងការាជធានីភ្នំពេញរងចាំដោះស្រាយតាមផ្លូវច្បាប់បន្តទៀត៕ ប្រភព៖ ហ្វេសប៊ុក