រន្ធត់! រថយន្ត២គ្រឿងបុកគ្នា នៅស្រុកស្ទឹងហាវ បណ្ដាលឱ្យមនុស្សគាបជាប់ក្នុងរថយន្ត

0
993
Loading...

ខេត្តព្រះសីហនុ៖ មានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយទៀតហើយ បានកើតឡើងរវាងរថយន្តដឹកទំនិញធន់ធំ ពាក់ស្លាកលេខ តាកែវ 3A-1109 ប៉ះគ្នាជាមួយរថយន្ត Lexus ស្លាកលេខ ភ្នំពេញ 2W-6115 នៅវេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅលើវិថី សម្តេច ហ៊ុន សែន កែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ ព័ត៌មានបឋមដែលទទួលបានចំពោះករណីនេះ

គេនៅមិនទាន់ដឹងពីចំនួនអ្នករងគ្រោះ​ និងហេតុការណ៍ជាក់ស្តែងយ៉ាងណានៅឡើយទេ ប៉ុន្តែនៅកន្លែងកើតហេតុឃើញមានមនុស្សគាបជាប់ក្នុងរថយន្ត ហើយពេលនេះសមត្ថកិច្ច និងក្រុមសង្គ្រោះកំពុងតែអន្តរាគមន៍៕