ត្រៀមៗ! ឯកឧត្តម ស ថេត មានប្រសាសន៍ថា នឹងចាប់ផ្តើមពិនិត្យទឹកនោមរកគ្រឿងញៀន ក្នុងជួរមន្ត្រីនគរបាល

0
1749
Loading...

ភ្នំពេញ ៖ កាលពីព្រឹកមិញនេះ ក្នុងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ យោងតាមផេកផ្លូវការរបស់ ឯកឧត្តម ស ថេត បានបង្ហោះសារនៅលើបណ្ដាញសង្គមថា៖ ‹‹ក្នុងឱកាសគោរពទង់ជាតិដែលមានមន្រ្តីនគរបាលចូលរួមជាង៦០០នាក់ ខ្ញុំក៏បានក្រើនរំលឹកដល់មន្រ្តីនគរបាលទាំងអស់ ត្រូវស្អាតស្អំ មិនពាក់ព័ន្ធនឹងគ្រឿងញៀន ហើយការធ្វើតេស្តទឹកនោម នឹងធ្វើឆាប់ៗខាងមុខចាប់ពីស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញដល់បណ្តាប៉ុស្តិ៍ ដោយបច្ចុប្បន្ន យើងកំពុងតែរកឧបករណ៍ពិនិត្យ ទឹកនោមឱ្យគ្រប់ចំនួន។ អ្វីដែលលើកឡើងនេះ ក្នុងគោលបំណងជំរុញឱ្យមន្រ្តីនគរបាល ជាអ្នកអនុវត្តច្បាប់ត្រូវតែជាជនគំរូដ៏ ល្អសម្រាប់ពលរដ្ឋ»៕ ប្រភព៖ ហ្វេសប៊ុក