ទើបបាត់លុយ ៥ម៉ឺនដុល្លារថ្មីៗផង ពេលនេះលោក ព្រហ្ម ម៉ាញ ត្រូវយាយ យ៉យ ដុតផ្អើលឆាកទៀត (មានវីដេអូ)

0
1746
Loading...

ភ្នំពេញ៖ កាលពីថ្មីៗនេះ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា លោក ព្រហ្ម ម៉ាញ ត្រូវបានចោរចូលលួចលុយអស់ជាង ៥ម៉ឺនដុល្លារនៅក្នុងផ្ទះរបស់គាត់ ។យ៉ាងណាមិញ មកទល់នឹងពេលនេះនៅមិនទាន់ចាប់បានចោរនៅឡើយទេ ដោយសមត្ថកិច្ចកំពុងតែដុតដៃ ដុតជើងស្វែងរកតាមចាប់ចោរ។

ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំង ពេលថ្មីៗនេះដែរ គឺ លោក ព្រហ្ម ម៉ាញ និងដៃគូច្រៀងជាមួយគ្នារាប់ឆ្នាំនោះ អ្នកស្រី នួន សារី ហៅ យាយ យ៉យ ចានចូលរួមក្នុងកម្មវិធីមួយកន្លែង ហើយក្នុងនោះដែរ គេឃើញ យាយ យ៉យ បានលេងពាក្យសម្ដីដុត លោក ព្រហុ្ម ម៉ាញ ចំៗពាក់ព័ន្ធនឹងរឿងបាត់លុយជាង ៥ម៉ឺនដុល្លារ នោះដែលធ្វើឱ្យគាត់ គ្មានពាក្យតបតវិញ ធ្វើឲ្យបណ្ដាអ្នកចួលរួមក្នុងកម្មវិធី ទប់សំណើចមិនបាន៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

មីងយ៉យ បង្អាប់ ពូព្រហ្មម៉ាញ បាត់លុយ ៥មុឺនដុល្លារ សើចចុកពោះ!

Posted by Mc Rasy Sok on Saturday, May 25, 2019