អាមេរិក៖ ជាធម្មតាទៅហើយ និងក្លាយជាទម្លាប់ផងដែរ ដែលពួកយើងតែងតែទុកទឹកសុទ្ធនៅក្នុងឡាន ពេលធ្វើដំណើរទៅណាមកណា។ ហើយតាមដំបូងន្មានមួយ គឺពុំគួរញ៉ាំទឹកដែលដាក់ទុកក្នុងរថយន្តយូរនោះឡើយ ព្រោះវាអាចប៉ះដល់សុខភាពធ្ងន់ធ្ងរផងដែរ។ ហើយនៅពេលនេះ មានហេតុផលចម្បងមួយទៀតហើយ ដែលអ្នកពុំគួរទុកដបទឹកសុទ្ធចោលនៅក្នុងឡាននោះទេ ជាពិសេសក្រោមកំដៅថ្ងៃខ្លាំង ព្រោះវាអាចបង្កឱ្យមានអគ្គិភ័យបាន។

យោងតាមប្រភពព័ត៌មានមួយបានឱ្យដឹងថា មានបុរសម្នាក់ រស់នៅសហរដ្ឋអាមេរិក កំពុងតែជិះឡានសុខៗ ស្រាប់តែឃើញផ្សែងនៅក្នុងឡានរបស់គាត់ ភ្លាមៗគាត់បានពិនិត្យមើល ទើបដឹងថាផ្សែងខ្មៅនោះ គឺកើតឡើងដោយសារដបទឹកសុទ្ធរបស់គាត់ ដែលវាបានប៉ះនឹងកម្តៅព្រះទិត្យដ៏ក្ដៅសោះ ព្រោះថាដបទឹកដែលយើងទុកចោលនៅក្នុងឡាននោះ វាប្រៀបដូចជាកែវពង្រីកអីចឹង ហើយនៅពេលវាប៉ះនឹងកម្តៅព្រះអាទិត្យ វាក៏អាចបង្កឱ្យកើតជាភ្លើងឆេះផងដែរ។
បើយោងតាមអ្នកជំនាញបានធ្វើការសាកល្បង ទុកដបទឹកសុទ្ធចោលនៅក្នុងឡាននៅពេលមេខកំពុងតែក្តៅ ហើយបានរកឃើញថា វាពិតជាមានហានិភ័យខ្ពស់ក្នុងការបង្កឱ្យមានអគ្គិភ័យពិតមែន។ ដូច្នេះ លោកអ្នកពុំគួរទុកដបទឹកសុទ្ធចោលនៅក្នុងឡាននោះទេ ឬក៏លោកអ្នកអាចទុកវានៅកន្លែងណាដែលពុំត្រូវពន្លឺថ្ងៃ ដើម្បីចៀសវាងនូវគ្រោះថ្នាក់នានាដែលអាចកើតឡើងជាយថាហេតុ៕ ប្រភព៖ worldofbuzz
សូមទស្សនាវីដេអូធ្វើការសាកល្បងខាងក្រោមនេះ៖