ភ្នំពេញ៖ កាលពីយប់ថ្ងៃអាទិត្យ ទី២៦ ឧសភា ២០១៩ ម្សិលមិញនេះ រថយន្តស្ព័រអ៊ីតាលី Ferrari LaFerrari ដែលមានតម្លៃខ្ទង់លានដុល្លារ ចំនួន ២គ្រឿង (ពណ៌ក្រហមមួយ ពណ៌ខ្មៅមួយ) បានហោះមកដល់ទឹកដីនៃប្រទេសកម្ពុជាយើងហើយ ដែលធ្វើឱ្យអ្នកស្រឡាញ់ចូលចិត្តរថយន្តនេះ ឃើញហើយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
LaFerrari គឺជារថយន្តកំពូលល្បឿនមួយដែលបំពាក់ម៉ាស៊ីនចំណុះ ៦,៣ លីត្រ ទំហំ ១២ស៊ីឡាំង ជាមួយនឹងប្រព័ន្ធ Hybrid ដែលបង្កើតកម្លាំងបានសរុប ៩៤៩សេះ ហើយប្រើប្រអប់លេខអូតូ ៧វគ្គ ។ វាអាចជាន់ស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើរយៈពេលត្រឹមតែ ២,៦ វិនាទីប៉ុណ្ណោះ ហើយល្បឿនអតិបរមារបស់វាគឺ ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ។ទោះបីជាយ៉ាងណាក៏ដោយ តម្លៃរថយន្ត LaFerrari ទាំង ២គ្រឿងដែលមកដល់កម្ពុជា មិនទាន់ត្រូវបានគេដឹងនៅឡើយទេ។
គួរឱ្យដឹងដែរថា រថយន្តស្ព័រ Ferrari LaFerrari នេះ ដាក់លក់នៅទីផ្សារបរទេសក្នុងតម្លៃប្រមាណ ១,៤ លានដុល្លារ ហើយ Ferrari បានចាប់ផ្តើមផលិតរថយន្ត LaFerrari ពីឆ្នាំ ២០១៣ ដោយផលិតត្រឹមតែ ៤៩៩គ្រឿងតែប៉ុណ្ណោះ ៕ ប្រភព៖ហ្វេសប៊ុក